ជំងឺមហារីកនៅតែជាដើមហេតុដែលសម្លាប់មនុស្សច្រើនជាងគេនៅទូទាំងពិភពលោក។ ការព្យាបាលរបស់វារួមមាន ការព្យាបាលដោយប្រើថ្នាំមហារីក វះកាត់ និងការបាញ់កាំរស្មី។ ការព្យាបាលទាំងនេះសុទ្ធតែប្រឈមនឹងសុខភាព និងផលរំខានដែលពិបាកនឹងទទួលយកច្រើនណាស់។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែមានមធ្យោបាយផ្សេងៗទៀតដែលអាចជួយបន្ថយការប្រឈមនឹងជំងឺមហារីកតាមបែបធម្មជាតិដែរ។ មធ្យោបាយមួយក្នុងចំណោមមធ្យោបាយទាំងនោះគឺ ការញ៉ាំផ្លែឈើដែលអាចប្រឆាំងនឹងមហារីកតែម្តង។ 

ចេកនិងក្រូច Grapefruits

ការសិក្សាបានអះអាងថា ការញ៉ាំផ្លែចេក និងក្រូច Grapefruits ទៀងទាត់អាចជួយកាត់បន្ថយអត្រាកើតជំងឺមហារីកបានរហូតដល់ ១០ភាគរយ។ នេះដោយសារតែវាសម្បូរទៅដោយវីតាមីន C តែម្តង។ 

វីតាមីន C គឺជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយដែលអាចជួយកាត់បន្ថយសម្ពាធអុកស៊ីតកម្មក្នុងកោសិកា និងបង្ការការប្រែប្រួល DNA ក្នុងកោសិកាដែលអាចនាំឱ្យកើតមហារីកបាន។ ផ្លែឈើទាំងពីរនេះក៏មានជាតិសរសៃខ្ពស់ ដែលជួយបង្ការមហារីកបានមួយចំនួនដែរដូចជាមហារីកពោះវៀនធំតែម្តង។ 

អ្នកអាចសាកល្បងញ៉ាំក្រូច Grapefruit  ពាក់កណ្តាល និងបញ្ចូលវាទៅក្នុងអាហារពេលព្រឹក ឬញ៉ាំចេកនៅពេលព្រឹក។ 

ផ្លែប៉ោមទំពាំងបាយជូរពណ៌ក្រហមនិងស្រ្តបឺរី

ការញ៉ាំផ្លែឈើដូចជា ទំពាំងបាយជូរ​ ផ្លែប៉ោម និងស្រ្តបឺរី អាចជួយការប្រឈមនឹងមហារីកយ៉ាងហោចណាស់ ៤០ភាគរយដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) នេះដោយសារតែផ្លែឈើទាំងនេះមានសារធាតុ Anthocyanins ដែលជាអ្នកផ្តល់ពណ៌ដល់ផ្លែឈើ និងមានសមត្ថភាពសម្លាប់មហារីក។ 

ទំពាំងបាយជូរពណ៌ក្រហមផ្ទុកទៅដោយសារធាតុ Resveratrol ដែលជាសារធាតុមួយប្រភេទត្រូវបានគេស្គាល់ថាមានសមត្ថភាពសម្លាប់សារធាតុបង្កមហារីក។ ហើយវាក៏សម្បូរជាតិសរសៃដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង