ការដុះក្បាលពោះដោយសារតែវត្តមានជាតិខ្លាញ់ច្រើនៗៗមិនមែនជាសញ្ញាបញ្ជាក់ថាមានសុខភាពល្អទេ តែវាគឺជាជំងឺដែលអាចជាប់ទាក់ទងនឹងជំងឺទឹកនោមផ្អែមប្រភេទទីពីរ បេះដូង និងមហារីកបាន។ ហេតុដូច្នេះហើយទើបការរស់នៅដែលមានក្បាលពោះរាបស្មើមិនត្រឹមតែធ្វើឲ្យអ្នកមានអារម្មណ៍ល្អ និងមើលទៅស្អាតទេ តែក៏ជួយឲ្យអ្នករស់នៅក្នុងរបៀបរស់នៅផ្តល់សុខភាពថែមទៀតដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជាអកុសល មានទម្លាប់ចង្រៃប្រចាំថ្ងៃច្រើនណាស់ដែលធ្វើឲ្យកកកុញជាតិខ្លាញ់ក្នុងពោះកាន់តែច្រើន រហូតដល់ដុះក្បាលពោះយ៉ាងអាក្រក់។ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីទម្លាប់ចង្រៃ ៤យ៉ាងដែលជំរុញដល់ការដុះក្បាលពោះកាន់តែខ្លាំង៖
ញ៉ាំអាហារសម្រន់នៅយប់ជ្រៅ
ហេតុផលពីរយ៉ាងដែលនិយាយថាការញ៉ាំអាហារសម្រននៅយប់ជ្រៅធ្វើឲ្យដុះក្បាលពោះ។ ទី១ វាអាចធ្វើឲ្យខ្លាញ់ដែលមិនបានរំលាយ បំលែងទៅជាខ្លាញ់ក្នុងក្បាលពោះវិញ។ ទី២ វាអាចធ្វើឲ្យច្រាលអាស៊ីតក្រពះឡើងទៅលើ ដែលជាហេតុនាំឲ្យអ្នកគេងមិនបានគ្រប់គ្រាន់។ ថ្ងៃក្រោយបើសិនជាអ្នកកូរពោះពេលម៉ោងគេង ចូរជ្រើសរើសអាហារសម្រន់ណាដែលផ្តល់សុខភាពវិញដូចជា ចេកមួយផ្លែ ឬគ្រាប់ផ្លែឈើញ៉ាំវិញ។
មិនបានញ៉ាំអ្វីសោះ
របបអាហារសម្រកទម្ងន់ភាគច្រើនមិនមានប្រសិទ្ធភាពដោយសារតែ ការបន្ថយការញ៉ាំអាហារ ធ្វើឲ្យថយចុះដល់ចង្វាកនៃការរំលាយអាហារ ខ្លាំង ហើយវាក៏ធ្វើឲ្យរាងកាយរក្សាកោសិកាខ្លាញ់ទាំងនោះក្នុងតំបន់ពោះដើម្បីប្រើប្រាស់នៅថ្ងៃក្រោយ។ ដូច្នេះចូរចៀសវាងការមិនញ៉ាំអាហារសោះ តែការញ៉ាំអាហារតិចៗពី ៥ ទៅ ៦ដងក្នុងមួយថ្ងៃ និងអាហារផ្តល់សុខភាព ពិតជាអាចជួយឲ្យពោះរាបស្មើបាន។
ចំណាយពេលអង្គុយច្រើនពេក
មិនខ្វល់ថាអ្នកអង្គុយមើលទូរទស្សន៍ ឬមើលកុំព្យូទ័រទេ ការអង្គុយរយៈពេលយូរអាចធ្វើឲ្យក្បាលពោះរីកធំបាន។ ហេតុដូច្នេះហើយ ការជ្រើសរើសរបៀបរស់នៅដែលមានភាពសកម្មខ្លាំងគឺជាគន្លឹះដ៏សំខាន់ដើម្បីជំរុញដល់ភាពរាបស្មើរបស់ចង្កេះ និងបន្ថយការកើតជំងឺធ្ងន់ធ្ងរដែរដូចជា លើសសម្ពាធឈាម លើសកូឡេស្តេរ៉ុល ជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។
ជីវិតរស់នៅពោរពេញទៅដោយភាពតានតឹងជាប់
អ្នកវិទ្យាសាស្រ្តជាច្រើននិយាយថា វត្តមានស្រ្តេសអ័រម៉ូនក្នុងឈាមច្រើនពេកអាចជំរុញដល់កោសិកាខ្លាញ់ជាច្រើនប្រមូលផ្តុំក្នុងតំបន់ពោះដើម្បីការពារសរីរាង្គសំខាន់ៗកុំឲ្យប៉ះពាល់។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ទោះបីជាយ៉ាងនេះក្តៅ វានៅតែបង្កគ្រោះថ្នាក់ច្រើនជាងផលល្អដែរ។ ដូច្នេះយកល្អគួរតែព្យាយាមវិធីគ្រប់យ៉ាងដែលអាចបន្ថយស្រ្តេសច្រើនបំផុតផងទៅ៕