ទឹកនោមមានផ្ទុកប្រូតេអ៊ីនតិចតួច គឺគ្មានអ្វីគួរឱ្យបារម្ភឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាស្ថានភាពនឹងខុសគ្នាប្រសិនបើទឹកនោមមានផ្ទុកប្រូតេអ៊ីនខ្ពស់ ពិសេសអស់រយៈពេលយូរមកហើយ ក៏ព្រោះវាអាចជាជំងឺទឹកនោមប្រៃ។ ហើយស្ត្រីមានផ្ទៃពោះ គឺងាយប្រឈមមុខនឹងបញ្ហាប្រូតេអ៊ីនច្រើនពេកក្នុងទឹកនោមបំផុត។ ជាធម្មតាជំងឺទឹកនោមប្រៃ ឬជាតិប្រូតេអ៊ីនក្នុងទឹកនោមខ្ពស់ គឺចង្អុលបង្ហាញឱ្យដឹងពីបញ្ហានៃតម្រងនោម។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបែបធម្មជាតិដើម្បីជួយឱ្យកម្រិតនៃប្រូតេអ៊ីនក្នុងទឹកនោមមានភាពប្រក្រតីវិញ ៖
១. កាត់បន្ថយការទទួលទានជាតិសូដ្យូម ឬជាតិប្រៃ
អ្នកដែលមានជំងឺលើសឈាមនឹងទទួលទានបានអត្ថប្រយោជន៍ពិសេសបំផុតពីការកាត់បន្ថយជាតិ
សូដ្យូម ឬអាហារប្រៃពីក្នុងរបបអាហារប្រចាំថ្ងៃ។ ហើយការទប់ស្កាត់សម្ពាធឈាមមិនឱ្យឡើងខ្ពស់
គឺជួយតម្រងនោមពីបន្ទុកច្រើនហួសជៀសផុតការបំផ្លាញ ឬខូចខាត។ ដូច្នេះប្រសិនបើអ្នកមានជំងឺទឹកនោមប្រៃ ឬប្រូតេអ៊ីនក្នុងទឹកនោមខ្ពស់ ចូរកម្រិតការទទួលទានជាតិប្រៃ ឬអាហារមានផ្ទុកសម្បូរទៅដោយជាតិសូដ្យូម។
២. ព្យាយាមទទួលទានត្រី
ទម្លាប់នៃការទទួលទានត្រី គឺប្រសើរបំផុតសម្រាប់អ្នកជំងឺទឹកនោមប្រៃ។ នោះក៏ព្រោះតែត្រីភាគច្រើនមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗ រួមទាំងអាស៊ីតខ្លាញ់អូមេហ្គា ៣។ អាស៊ីតខ្លាញ់សុខភាពល្អ គឺចាំបាច់ណាស់សម្រាប់តម្រងនោម។ ខ្លាញ់ល្អក៏ជួយគ្រប់គ្រងការរលាកនិងបង្កើនសុខភាពបេះដូងកាត់បន្ថយបរិមាណនៃប្រូតេអ៊ីនក្នុងទឹកនោមផងដែរ។
៣. កាត់បន្ថយការទទួលទានប្រូតេអ៊ីន
អ្នកដែលមានបញ្ហាប្រូតេអ៊ីនខ្ពស់ក្នុងទឹកនោមចាំបាច់ត្រូវកាត់បន្ថយការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន។ ទោះជាយ៉ាងណាមិនមែនមានន័យថា អ្នកត្រូវឈប់ទទួលទានអាហារប្រូតេអ៊ីនតែម្ដងឡើយ។ គ្រាន់តែទទួលទានប្រូតេអ៊ីនសុខភាពល្អដែលមានប្រភពពីត្រី និងសាច់គ្មានខ្លាញ់ទើបប្រសើរ។
៤. ធ្វើលំហាត់ប្រាណទៀងទាត់
ការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាវិធីដ៏ងាយនិងសាមញ្ញបំផុតមួយដើម្បីបន្ថយបរិមាណនៃប្រូតេអ៊ីនក្នុងទឹកនោម។ លំហាត់ប្រាណក៏ប្រសើរសម្រាប់សុខភាពរាងកាយទាំងមូលទប់ស្កាត់ជំងឺជាច្រើនផង
ដែរ។
៥. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ
ការទទួលទានទឹកគ្រប់គ្រាន់ គឺប្រសើរណាស់សម្រាប់រាល់ដំណើរការមុខងារនៃសរីរាង្គក្នុងរាងកាយ
រួមទាំងតម្រងនោម។ ជាតិទឹកក៏ជួយកម្ចាត់ជាតិពុលនៅក្នុងឈាមដែលទប់ស្កាត់តម្រងនោមពីបន្ទុកធ្ងន់ហួសនិងការខូចខាតផងដែរ។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ អ្នកក៏គួរកម្រិតនៃការទទួល
ទានគ្រឿងស្រវឹងនិងភេសជ្ជៈផ្អែមផង៕