ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បង្កើត​សត្វ​ជ្រូក​ដែលមាន​ភាពស៊ាំ​ទៅនឹង​ជំងឺ​បសុសត្វ​មួយ​ដែល​បង្ក​ការខាតបង់​ខ្លាំង​បំផុត​មួយ​របស់​ពិភពលោក​។ នេះ​បើតាម​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មិថុនា​នេះ​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កែសម្រួល DNA របស់​សត្វ​ជ្រូក​ដើម្បីឱ្យ​ពួកវា​ទប់ទល់​នឹង​ជំងឺ​ផ្លូវដង្ហើម ឈ្មោះថា PRRS ដែលជា​វិធានការ​មួយ​អាច​ទប់ស្កាត់​ការខាតបង់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។​

​ទោះយ៉ាងណា អតិថិជន​ជាទូទៅ​មាន​ភាពស្ទាក់ស្ទើរ​ក្នុងការ​ទទួលទាន​សត្វ​និង​ដំណាំ​ដែល​បាន​កែប្រែ​ហ្សែ​ន​។​

​នេះ​ជា​ឧបសគ្គ​ដ៏​សំខាន់​មួយ​ចំពោះ​កសិករ​ដែលមាន​ជ្រូក​កែ​ហ្សែ​ន​។​

​ហើយ​ដោយសារតែ​ការកែ​ហ្សែ​ន ឬ GE ជា​បច្ចេកទេស​ថ្មី ដូច្នេះ​អវត្តមាន​បទបញ្ញត្តិ​ផ្សេងៗ​នាពេល​បច្ចុប្បន្ន​បាន​រារាំង​ការលក់​របស់​ពួកគេ​។​

GE គឺ​ខុសគ្នា​ស្រឡះ​ពី​បច្ចេកវិជ្ជា​ផ្លាស់ប្តូរ​ហ្សែ​ន​ទូទៅ​។ GE គឺ​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្លាស់ប្តូរ​យ៉ាងច្បាស់​លាស់​នៃ DNA របស់​សារពាង្គកាយ​មួយ ហើយ​បច្ចេកវិជ្ជា​ផ្លាស់ប្តូរ​ហ្សែ​ន​ទូទៅ​ត្រូវបាន​កំណត់ឡើង​ដោយ​ការបញ្ចូល​ហ្សែ​ន​ខាងក្រៅ​ទៅក្នុង​ជីវិត​មួយទៀត​៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង