តើយើងអាចប្រៀបធៀបគ្នាបានរវាងលទ្ធផលសម្រកទម្ងន់នៃសកម្មភាពលើគ្រែ និងការហាត់ប្រាណនៅខាងក្រៅ ឬក៏មនុស្សម្នាក់គួរតែសម្របខ្លួនទៅតាមសកម្មភាពទាំងពីរនេះតែម្តងដើម្បីទទួលបានជីវិតមួយដ៏អស្ចារ្យ? ប្រាកដណាស់យើងអាចធ្វើរឿងទាំងពីរនេះបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើយោងទៅតាមការស្រាវជ្រាវបានអោយដឹងថា សកម្មភាពរួមភេទរបស់បុរសអាចរំលាយជាតិខ្លាញ់រហូតដល់ ៤កាឡូរីក្នុងមួយនាទី ចំណែកឯស្រ្តីបាន ៣កាឡូរីក្នុងមួយនាទី។ 

ពេលវេលាជាមធ្យមនៃការធ្វើសកម្មភាពផ្លូវភេទនៃការសិក្សានេះគឺរយៈពេល ២៥នាទី ដោយបូករួមនឹងការបរបោសអង្អែលមុនពេលរួមភេទផងដែរ។ អ្នកស្រាវជ្រាវបានបន្ថែមទៀតថា “វានឹងទទួលបានលទ្ធផលរំលាយជាតិខ្លាញ់សម្រាប់ស្រ្តីប្រហែល ៧៥កាឡូរី ចំណែកឯបុរស ១០០កាឡូរី ហើយនេះក៏មិនមែនជារឿងអាក្រក់ដែរ”។ សិចក៏ជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ បង្កើនសុខភាពបេះដូង និងបំបាត់ស្រ្តេសដែរ ប៉ុន្តែវាមិនគួរណាអាចជំនួសការហាត់ប្រាណដែលត្រូវធ្វើជាប្រចាំបានឡើយ។ 

ប្រធានដឹកនាំការសិក្សាស្រាវជ្រាវ អេតូនី ឌី ការេឡីស​(Antony D. Karelis) បានប្រាប់អោយដឹងថា “អ្វីដែលប្រាកដនោះគឺថា ការរួមភេទ និងហាត់ប្រាណគួរតែមានទាំងពីរដើម្បីក្លាយទៅជាទម្លាប់មូលដ្ឋាន និងទទួលបានជិវិតរស់នៅកាន់តែល្អជាងមុន”។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ប៉ុន្តែវាមិនខុសគ្នានឹងការហាត់ប្រាណទេ ព្រោះកាលណាអ្នកហាត់កាន់តែខ្លាំង ការរំលាយជាតិខ្លាញ់ក៏កាន់តែច្រើនដែរ៕