ការដែលមានបញ្ហាឈឺបំពង់កមិនមែនជាការងាយស្រួលនោះទេ។ ជាធម្មតារឿងនេះច្រើនតែបង្កឡើងដោយបាក់តេរី ហើយវាក៏មិនមែនមានលក្ខណៈដូចគ្នានឹងសញ្ញារបស់ជំងឺផ្តាសាយដែរ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការឈឺបំពង់កធ្វើឲ្យអ្នកពិបាកនិយាយ។ វាក៏បណ្តាលឱ្យមិនឃ្លានអាហារដែរ។
ដូច្នេះតើអ្នកគួរធ្វើអ្វីបើសិនជាការឈឺបំពង់កកំពុងតែរំខានដល់ការញ៉ាំរបស់អ្នក? ចូរជ្រើសរើសអាហារណាដែលល្អបំផុតសម្រាប់អ្នកមានបញ្ហាបែបនេះទៅ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអ្នកគួរតែជ្រើសរើសមកទទួលទានដើម្បីឲ្យការឈឺបំពង់កឆាប់បាត់ទៅវិញ។
ស៊ុបមាន់
វាគឺជារឿងមួយអាចទៅរួច ព្រោះស៊ុបមាន់អាចយកឈ្នះរាល់ថ្នាំគ្រប់ប្រភេទនៅពេលនិយាយអំពីរបស់ដែលធ្វើឲ្យមានអារម្មណ៍ល្អវិញ។ ជាពិសេសបើសិនជាការឈឺបំពង់ករបស់អ្នកកើតឡើងជាមួយនឹងការតឹងច្រមុះ ការញ៉ាំរបស់មួយនេះនឹងជួយពង្រាវស្លេស្ម និងដកដង្ហើមបានកាន់តែស្រួល។ ចូរបន្ថែមការ៉ុត ឃឹនឆាយ ខ្ទឹមបារាំង និងខ្ទឹមសខ្លះចូលក្នុងស៊ុបមាន់អ្នកផងដើម្បីជួយបំបាត់ការឈឺបំពង់ក។
ទឹកក្រូចឆ្មា
វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលថា ទឹកក្រូចឆ្មាផ្ទុកទៅដោយវីតាមីន C ដែលជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លាមួយដែលអាចពន្លឿនដល់ការជាសះស្បើយនៃការឈឺបំពង់ក ឬការបង្ករោគដោយបាក់តេរីផ្សេងៗ។ ចូរបង្កើតល្បឿននៃការជាសះស្បើយតាមរយៈការញ៉ាំទឹកក្រូចឆ្មាលាយទឹកឃ្មុំ ព្រោះវាមានសមត្ថភាពសម្លាប់បាក់តេរីផង និងអង់ទីអុកស៊ីដង់ផង។
ផ្លែចេក
ផ្លែចេកផ្ទុកទៅដោយជាតិកាបូអ៊ីដ្រាត ដែលអាចផ្គត់ផ្គង់ថាមពលដល់រាងកាយ ក្នុងការសម្លាប់បាក់តេរីបង្កជំងឺរលាកបំពង់កបាន។ ផ្លែចេកក៏មានវីតាមីន C ដែលចាជីវជាតិជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំដែរ។
ការ៉ុត
ធម្មតា អ្នកគួរតែញ៉ាំការ៉ុតទាំងឆៅពេលអ្នកមានបញ្ហាឈឺបំពង់ក។ អ្នកពិតជានឹងដឹងថាហេតុអ្វីបានជាត្រូវញ៉ាំអាហារមួយនេះ។ ការស្ងោការ៉ុតរួចអាចស្រួលញ៉ាំជាង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការ៉ុតសម្បូរទៅដោយជីវជាតិជាច្រើនដូចជាវីតាមីន A និង C ដែលអាចជួយបំបាត់អាការៈឈឺបំពង់ក និងឆាប់ជាពីជំងឺនេះទៀតផង។
ស៊ុតចៀន
មិនខ្វល់ថាអ្នកចៀនស៊ុតដែលមានផ្នែកពណ៌ស ឬលឿងទេ ការញ៉ាំអាហារមួយនេះគឺល្អចំពោះសុខភាពបើសិនជាអ្នកកំពុងតែព្យាយាមលុបបំបាត់បញ្ហាឈឺបំពង់ក។ វាគឺជាប្រភពដ៏អស្ចារ្យមួយរបស់ជាតិប្រូតេអ៊ីន ហើយក៏ជួយដោះស្រាយបញ្ហារលាកបានដែរ។ យកល្អគួរតែជ្រើសរើសស៊ុតចៀនកាឡុកព្រោះវាមានគ្រឿងផ្សំច្រើន៕