ពាក្យថាកំណកមិនត្រឹមតែអាចកើតឡើងលើធ្មេញទេ តែវាក៏អាចកើតឡើងក្នុងសរសៃឈាមអាក៉ទែ ឬសរសៃឈាមដែលដឹកជញ្ជូនឈាមសម្បូរអុកស៊ីសែនទៅចិញ្ចឹមរាងកាយដែរ។ អ្នកពិតជាមិនចង់ឲ្យសរសៃឈាមនេះមានកំណកស្ទះឡើយដោយសារតែវាអាចធ្វើឲ្យបេះដូងមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ដែលអាចឈានទៅរកជំងឺគាំងបេះដូងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ការវះកាត់កែខៃសរសៃឈាម (Angioplasty) វាគឺជាការព្យាបាលមួយប្រភេទសម្រាប់ធ្វើទៅលើសរសៃឈាមអាក់ទែដែលមានកំណកឈាម ដើម្បីប្រាកដថា សាច់ដុំរបស់បេះដូងទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ ហេតុដូច្នេះតើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីថែរក្សាសុខភាពបេះដូង ដើម្បីកុំឲ្យឆ្លងការកាត់ព្យាបាលដោយការកែខៃសរសៃឈាមបែបបនេះបាន?

ឈប់ជក់បារី

បើសិ ជាអ្នកមិនមែនជាអ្នកជក់បារីទេ វាពិតជារឿងល្អ។ តែបើសិនជាអ្នកជក់បារី ចូរពិចារណាលើការផ្តាច់បារីភ្លាមទៅ។ គ្មានអ្វីអាចបំផ្លាញសរសៃឈាមអាក់ទែជាងការជក់បារីឡើយ ដោយសារតែវាមានសារធាតុពុលច្រើនណាស់ក្នុងផ្សែងបារី។ ក្រៅពីនេះ វាមិនត្រឹមតែធ្វើឲ្យបេះដូងរងការគ្រោះថ្នាក់ទេ តែក៏ប៉ះពាល់ដល់សួត និងសរីរាង្គជាច្រើនថែមទៀតដែរ។ 

ញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យម

អជ្ញាធរសុខាភិបាលនិយាយថា កាលណាមនុស្សយើងមានទម្លាប់ញ៉ាំគ្រឿងស្រវឹងច្រើនៗ ជាមួយនឹងជក់បារីទៀតនោះ វានឹងធ្វើឲ្យពួកគេឆាប់ស្លាប់។ ហេតុដូច្នេះហើយ យកល្អគួរតែញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមបានហើយបើសិនជាអ្នកមិនអាចផ្តាច់គ្រឿងស្រវឹងបានភ្លាមៗទេ។ 

រក្សាទម្ងន់ឲ្យស្ថិតក្នុងសភាពមានសុខភាព

និយាយដល់រឿងនេះគឺចាក់ដោតជាងគេអ្នកធាត់ជ្រុលតែម្តង ហើយវាក៏ជារឿងសំខាន់ដែលពួកគេត្រូវការសម្រកទម្ងន់ដែរ។ ការដែលធាត់ អាចដាក់សម្ពាធដល់បេះដូងមនុស្សយើងបាន។ ក្រៅពីមានជំងឺបេះដូង វាក៏បង្កជាបញ្ហាសុខភាពជាច្រើនថែមទៀងផងដែរ បើសិនជាអ្នកមិនអាចសម្រកទម្ងន់បានទេនោះ។ 

ជ្រើសរើសការញ៉ាំអាហារដែលផ្តល់សុខភាព

ចូរប្រាកដថា អ្នកបានញ៉ាំបន្លែនិងផ្លែឈើស្រស់ច្រើន ជារៀងរាល់ថ្ងៃ ដោយសារតែវាសម្បូរទៅដោយជាតិសរសៃ សម្រាប់ជួយកំចាត់ចោលនូវកូឡេស្តេរ៉ុលចេញពីចរន្តឈាម និងថែរក្សាសរសៃឈាមអាក់ទែឲ្យស្អាតល្អ និងគ្មានកំណក។ យ៉ាងណាមិញអ្នកក៏ត្រូវកាត់បន្ថយការញ៉ាំអាហារសម្បូរជាតិផ្អែម និងខ្លាញ់អាក្រក់ផងដែរ។ 

ហាត់ប្រាណជាទៀងទាត់

ការញ៉ាំអាហារផ្តល់សុខភាពគួរតែធ្វើជាមួយនឹងការហាត់ប្រាណជាប្រចាំផង។ យ៉ាងហោចណាស់ក៏គួរតែហាត់ប្រាណបាន ២០នាទីដែរក្នុងមួយថ្ងៃ។ ការហាត់ប្រាណនឹងជួយពង្រឹងដល់សុខភាពបេះដូង និងជំរុញដល់សុខភាពសម្ពាធឈាមថែមទៀត។ 

បន្ថយស្រ្តេស

វានៅតែជារឿងអស្ចារ្យដដែលបើសិនជាអ្នកអាចបន្ថយស្រ្តេសក្នុងជីវិតបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)នេះដោយសារតែ ជីវិតពោរពេញទៅដោយភាពស្រ្តេស អាចបណ្តាលឲ្យមានបញ្ហាច្រើនដូចជា លើសសម្ពាធឈាម លើសកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនជាតិស្ករក្នុងឈាម ហើយរឿងនេះសុទ្ធសឹងតែអាចបំផ្លាញសុខភាពសរសៃឈាមអាក់ទែ និងបេះដូងបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង