ប៉ូលិសបានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីបុគ្គលិកធនាគារ នៅស្រុកទីនស៊ូគៀ (Tinsukia) រដ្ឋអាសាម (Assam) ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។
ក្រដាសប្រាក់រហូតដល់ទៅ ១២.៣៨.០០០ រូពី (១៧.៦០០ ដុល្លារអាមេរិក) នៅក្នុងទូដកប្រាក់ អេធីអឹម (ATM) មួយត្រូវបានច្រៀកជាបំណែកៗគួរឱ្យហួសចិត្ត។
ប៉ូលិសនិយាយថា កណ្តុរជាអ្នកស្ថិតនៅពីក្រោយឧបទ្ទវហេតុទូអេធីអឹមនេះ ពីព្រោះពួកវា ប្រហែលជា ចូលទៅក្នុងទូដកប្រាក់នេះតាមរន្ធសម្រាប់រត់ខ្សែភ្លើងនេះបើយោងតាមការចុះផ្សាយ របស់កាសែត Hindustan Times។
ប៉ូលិសបានគូសបញ្ជាក់ថា “ខ្មោចកណ្តុរមួយក្បាលរកឃើញក្នុងគំនរលុយច្រៀកជា កំណាត់ៗ ទាំងនោះ។ យើងរកមិនឃើញភ័ស្តុតាងបង្ហាញពីឃុបឃិតការរបស់មន្ត្រីធនាគារ ឬអ្នកក្រៅណា ម្នាក់ឡើយ”។
ប៉ូលិសបានបន្ថែមថា ជាសំណាងល្អបុគ្គលិកធនាគារអាចជួយសង្គ្រោះប្រាក់ ១៧.១០.០០០ រូពី (២៥.០០០ ដុល្លារអាមេរិក) ផ្សេងទៀតដែលរក្សាទុកក្នុងទូអេធីអឹមនោះទាន់ពេលកុំអីខ្ទេច ទាំងអស់៕
ប្រភព៖ rasmeinews.com