កំឡុងពេលមានផ្ទៃពោះរាងកាយស្ត្រីត្រូវចាំបាច់មានសុខភាពល្អរឹងមាំតាមដែលអាចធ្វើទៅបាន។ ដូច្នេះការមានរបបអាហារត្រឹមត្រូវមួយ គឺសំខាន់ណាស់សម្រាប់ទាំងស្ត្រីជាម្ដាយនិងទារក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការទទួលទានអាហារមិនត្រឹមត្រូវអាចបង្កើនហានិភ័យនៃទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះនិងផលវិបាកដទៃទៀតគួរឱ្យព្រួយបារម្ភ។ ថាតើអាហារអ្វីខ្លះទៅដែលស្ត្រីមានផ្ទៃពោះមិនគួរទទួលទានដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលស្ត្រីគួរចៀសវាងអំឡុងពេលមានផ្ទៃពោះ ៖
១. គ្រឿងសមុទ្រដែលមានផ្ទុកជាតិបារ៉តខ្ពស់
ត្រីដែលមានផ្ទុកជាតិបារ៉ត គឺគ្រោះថ្នាក់ណាស់កំឡុងពេលមានផ្ទៃពោះដោយវាអាចបង្កប៉ះពាល់ទៅលើការលូតលាស់និងសុខភាពខួរក្បាលរបស់ទារក។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរចៀសឱ្យផុតពីអាហារសមុទ្រប្រភេទណាដែលមានផ្ទុកជាតិបារ៉តខ្ពស់។ ទោះជាយ៉ាងណាអ្នកអាចទទួលទានត្រីដែលមានផ្ទុកជាតិបារ៉តទាបបាន ប៉ុន្តែក្នុងកម្រិតមធ្យម។ ត្រីសាលម៉ុននិងបង្គាជាប្រភេទនៃអាហារសមុទ្រដែលមានសុវត្ថិភាពក្នុងការទទួលទានកំឡុងពេលមានផ្ទៃពោះ។
២. ស៊ុតឆៅ
ជាធម្មតាស៊ុតជាអាហារដ៏ប្រសើរបំផុតមួយសម្រាប់សុខភាព ប៉ុន្តែប្រសិនបើទទួលទានវាទាំងឆៅកំឡុងពេលមានផ្ទៃពោះនោះគឺមិនល្អសោះឡើយ។ នោះក៏ព្រោះតែស៊ុតឆៅអាចមានផ្ទុកបាក់តេរី
salmonella ដែលនាំឱ្យក្អួតនិងរាគបង្កគ្រោះថ្នាក់គួរឱ្យព្រួយបារម្ភចំពោះស្ត្រីជាម្ដាយ រួមទាំងទារកក្នុងផ្ទៃ។
៣. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិជាអាហារសម្រន់ដ៏ប្រសើរកំឡុងពេលមានផ្ទៃពោះក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយ
សារធាតុចិញ្ចឹមនិងជាតិខ្លាញ់សុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរមានការប្រុងប្រយ័ត្នខ្ពស់នៅពេលទទួលទានគ្រាប់ធញ្ញជាតិកំឡុងពេលមានផ្ទៃពោះ។ នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិមួយចំនួនដែលបង្កបញ្ហាប្រតិកម្មធ្វើឱ្យស្បែកឡើងរោលក្រហម រមាស់ និងហើមផ្នែកខ្លះនៃរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរគួរធ្វើការពិភាក្សាជាមួយវេជ្ជបណ្ឌិតសិនអំពីប្រភេទនៃគ្រាប់ធញ្ញជាតិណាដែលអ្នកអាចទទួលទានបានកំឡុងពេលមានផ្ទៃពោះ។
៣. អាហារឆៅ
ស្ត្រីមានផ្ទៃពោះមិនគួរទទួលទានអាហារឆៅឡើយ ជាពិសេសសាច់មាន់និងសាច់ក្រហម។ សាច់ ឬអាហារឆៅផ្សេងៗអាចមានផ្ទុកនូវបាក់តេរីនិងប៉ារ៉ាស៊ីតដែលបង្កគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃ។ ដូច្នេះមុននឹងទទួលទានត្រូវប្រាកដថាអាហារនោះបានលាងសម្អាតជ្រះសព្វនិងឆ្អិនល្អ។
៤. អាហារកំប៉ុង
អាហារកំប៉ុងភាគច្រើនមានផ្ទុកសារធាតុគីមីផ្សេងៗ ព្រមទាំងសារធាតុរក្សាទុកបានយូរដែលអាចបង្ក
ផលប៉ះពាល់គួរឱ្យបារម្ភចំពោះសុខភាពាស្ត្រីជាម្ដាយនិងកូនក្នុងផ្ទៃ។ ដូច្នេះដើម្បីជាការប្រសើរចៀស
ផុតពីសារធាតុគីមីគ្រោះថ្នាក់ចូរជ្រើសរើសបន្លែផ្លែឈើនិងសាច់ស្រស់ៗជំនួសវិញ៕