ជំងឺត្រៀមក្រឡាភ្លើងគឺជាផលវិបាកមួយរបស់ការមានផ្ទៃពោះ ដែលយើងអាចសម្គាល់ដឹងតាមរយៈ ការលើសសម្ពាធឈាម និងសញ្ញាផ្សេងៗនៃការខូចខាតសរីរាង្គណាមួយក្នុងខ្លួន ហើយភាគច្រើនគឺតម្រងនោមតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺនេះច្រើនតែចាប់ផ្តើមកើតមាននៅសប្តាហ៍ទី ២០ឡើងទៅនៃការមានផ្ទៃពោះ។ ទោះបីជាសម្ពាធឈាមរបស់គាត់ឡើងខ្ពស់តិចតួចក៏ដោយក៏អាចជាសញ្ញារបស់ជំងឺត្រៀមក្រឡាភ្លើងដែរ។
បើសិនជាមិនមានការព្យាបាលទេ ជំងឺនេះអាចនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងម្តាយ និងកូន ហើយអាចដល់អាយុជីវិតទៀតផង។ បើសិនជាមានជំងឺនេះមែន វិធីព្យាបាលតែមួយគត់គឺសម្រាលកូនឲ្យបានលឿនបំផុត។
ចំពោះមូលហេតុពិតប្រាកដនៃជំងឺត្រៀមក្រឡាភ្លើងនោះគឺមិនទាន់ដឹងច្បាស់នៅឡើយទេ តែអ្នកជំនាញជាច្រើនជឿថា រឿងនេះចាប់ផ្តើមចេញពីសុកតែម្តង។ ការដែលឆាប់មានផ្ទៃពោះពេក សរសៃឈាមថ្មីៗនិងកើតមាន ហើយមាននាទីដឹកជញ្ជូនឈាមទៅកាន់សុកដើម្បីចិញ្ចឹមកូន។ យ៉ាងណាមិញ សរសៃឈាមថ្មីៗនេះងាយនឹងរួមតូចជាងធម្មតាណាស់ ហើយអាចនឹងមានប្រតិកម្មខុសគ្នាទៅនឹងអ័រម៉ូនបញ្ជូនសញ្ញា ដែលធ្វើឲ្យកាត់បន្ថយលំហូរឈាមចូលទៅសុកទៅវិញ។
ចំពោះមូលហេតុដែលនាំឲ្យមានការលូតលាស់មិនធម្មតានេះអាចមានដូចជា៖
- លំហូរឈាមចូលទៅក្នុងស្បូនមិនគ្រប់គ្រាន់
- ខូចសរសៃឈាម
- មានបញ្ហាណាមួយទាក់ទងនឹងប្រព័ន្ធភាពស៊ាំ
- បញ្ហាហ្សែន
ជំងឺត្រៀមក្រឡាភ្លើងត្រូវបានចាត់ចូលជាផ្នែកមួយនៃជំងឺលើសសម្ពាធឈាមខ្ពស់មិនធម្មតាទាំងបួន ដែលវាអាចកើតឡើងក្នុងពេលមានផ្ទៃពោះ ហើយការលើសសម្ពាធឈាមខ្ពស់មិនធម្មតាទាំងបីទៀតនោះមានដូចជា៖
- ជំងឺលើសសម្ពាធឈាមក្នុងពេលមានផ្ទៃពោះ (Gestational Hypertension)
- ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ (Chronic Hypertension)(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃកើតជាមួយជំងឺត្រៀមក្រឡាភ្លើង (Chronic Hypertension with Superimposed Preeclampsia)៕