មានការផ្លាស់ប្តូររបបអាហារងាយៗច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីឲ្យការគេងកាន់តែស្រួល។ ចូរចៀសវាងអាហារដែលរំខានដល់ការគេងទើបជារឿងដែលអ្នកគួរតែធ្វើ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះដើម្បីគេងលក់នៅពេលយប់កាន់តែស្រួល តើអ្នកគួរតែចៀសវាងអាហារអ្វីខ្លះទៅ?

ចៀសឆ្ងាយពីសាច់ក្រហម

សាច់ក្រហម អាចជារឿងពិបាកដល់ក្រពះរំលាយ ហើយវាក៏ធ្វើឲ្យពិបាកគេងលក់ដែរ។ នៅពេលអ្នកគេងលក់ រាងកាយនឹងធ្វើការកាន់តែខ្លាំងដើម្បីរំលាយសាច់បែបនេះ ដូច្នេះអ្នកទំនងជាងាយនឹងភ្ញាក់ពីគេងកណ្តាលយប់បាន។ សាច់ក្រហមផ្ទុកទៅដោយជាតិខ្លាញ់ Satuarted Fat ដែលវាអាចរំខានដល់គុណភាពនៃការគេងបានបើសិនជាញ៉ាំច្រើនពេក។ 

លុបបំបាត់អស់អាហារហិរ ឬអាហារសម្បូរខ្លាញ់នៅពេលយប់

អាហារសម្បូរខ្លាញ់ និងហិរគឺជាអាហារដែលកាន់តែពិបាករំលាយថែមទៀត ហើយក៏ពន្យាពេលការគេងដែរ។ អាហារហិរក៏ធ្វើឲ្យក្រហាយដើមទ្រូង និងច្រាលទឹកអាស៊ីតក្រពះ ដែលធ្វើឲ្យគេងមិនលក់ និងបន្ថយគុណភាពនៃការគេងថែមទៀត។ ក្រោយពីញ៉ាំអាហារហិររួច យកល្អគួរតែកុំទាន់គេងភ្លាមអីដើម្បីកុំឲ្យច្រាលអាស៊ីតពីក្រពះមកបំពង់ករ។ 

ចូរញ៉ាំអាហារយ៉ាងហោចណាស់បីម៉ោងមុនពេលគេង

ការញ៉ាំអាហារច្រើនៗដែលមានសមាសធាតុអាហារខុសៗគ្នា មិនមែនជារឿងល្អសម្រាប់ការគេង និងរំលាយអាហារឡើយ។ ចូរព្យាយាមញ៉ាំអាហារពេលយប់លឿនបន្តិចទៅ ឬយ៉ាងហោចណាស់ ៣ម៉ោងមុនពេលគេងដែរ។

មិនត្រូវព្យាយាមសង្ងំគេងពេលឃ្លាន

ការញ៉ាំអាហារច្រើនអាចរំខាន ឬពន្យាពេលនៃការគេងបាន ប៉ុន្តែការដែលឃ្លានខ្លាំងអាចរំខានដល់ការគេងលក់កាន់តែខ្លាំងផដែរ។ ដូច្នេះចូររកអ្វីមួយញ៉ាំសិនដើម្បីបំបាត់ការគេង តែមិនត្រូវញ៉ាំច្រើនពេកឡើយ។ ត្រឹមអាហារសម្រន់បន្តិចបន្តួចគឺគ្រប់គ្រាន់ហើយដូចជា ចេកមួយផ្លែជាដើម។ 

ចូរចៀសវាងជាតិកាហ្វេអ៊ីនមុនគេងពី៤ ទៅ៦ម៉ោង

ចូរចៀសវាងការញ៉ាំកាហ្វេ តែ និងភេសជ្ជៈកំប៉ុងនៅពេលយប់។ ចូរចាំថា សូកូឡាក៏មានជាតិកាហ្វេអ៊ីនច្រើនដែរ។ បើសិនជាអ្នកញ៉ាំតែមុនគេង ចូរប្រាកដថា តែនោះគ្មានជាតិកាហ្វេអ៊ីនទេ។ 

កុំញ៉ាំគ្រឿងស្រវឹងនៅពេលយប់

គ្រឿងស្រវឹងអាចធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេងបាន តែវាពិតជារំខានដល់ការគេងទៅវិញទេ។ ការញ៉ាំគ្រឿងស្រវឹងមុនពេលគេងនឹងទៅបន្ថយគុណភាពនៃការគេង និងជាប់ទាក់ទងនឹងការសុបិន្តអាក្រក់ និងបែកញើសពេលយប់ទៀត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)គ្រឿងស្រវឹងនឹងធ្វើឲ្យអ្នកនោមច្រើន ដូច្នេះវាពិតជារំខានដល់ការគេងខ្លាំងណាស់នៅពេលដែលប្លោកនោមពេញពេកបែបនេះ៕