ជំងឺផ្តាសាយគឺជាការបង្ករោគដោយវីរុសមួយប្រភេទដែលប៉ះពាល់ទៅលើប្រព័ន្ធផ្លូវដង្ហើម ដែលបង្ករោគយូរបំផុតប្រហែល មួយសប្តាហ៍ ហើយក៏មិនចាំបាច់ព្យាបាលអ្វីច្រើនដែរ។ អាការៈរបស់ជំងឺនេះអាចមានដូចជា ក្តៅខ្លួន គ្រុន ក្អក ឈឺបំពង់ករ តឹងច្រមុះ ឬហៀរសម្បោ ឈឺក្បាល អស់កម្លាំង ចង្អោ ក្អួត និងរាករូសជាដើម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ថ្វីបើមិនមានមធ្យោបាយណាមួយព្យាបាលជំងឺផ្តាសាយជា តែអ្នកអាចព្យាបាលរោគសញ្ញារបស់វាបានតាមរយៈរបៀបព្យាបាលដោយខ្លួនឯងដូចខាងក្រោមនេះ៖

ខ្ពុរទឹកអំបិល

ការឈឺបំពង់ ឬស្ងួតបំពង់ករគឺជាអាការៈញឹកញាប់មួយនៃការផ្តាសាយ។ មធ្យោបាយធម្មជាតិ និងស្រួលបំផុតគឺការខ្ពុរទឹកអំបិល។ វិធីនេះនឹងជួយសម្អាតនូវមេរោគដែលមានក្នុងបំពង់ករ ហើយបំបាត់ការឈឺបំពង់ករបានថែមទៀត។ យកល្អគួរតែលាយទឹកក្តៅឧណ្ហៗជាមួយនឹងអំបិលបន្តិច ហើយខ្ពុរវារហូតដល់បួនដងក្នុងមួយថ្ងៃ។ 

សម្រាកឲ្យបានច្រើនតាមតែអាចធ្វើទៅបាន

នៅពេលអ្នកមិនស្រួលខ្លួន រាងកាយនឹងធ្វើការកាន់តែខ្លាំងដើម្បីឲ្យធូរស្រាលពីជំងឺ។ រឿងនេះនឹងធ្វើឲ្យរាងកាយចាយកម្លាំងទាំងអស់ ដូច្នេះអ្នកត្រូវតែសម្រាកឲ្យបានច្រើនជាងធម្មតាសងការប្រើប្រាស់វិញ។ បើសិនជាអ្នកមិនខំសម្រាកច្រើនទេ អ្នកនឹងធ្វើឲ្យអាការៈជំងឺផ្តាសាយមានរយៈពេលកាន់តែយូរ និងធ្ងន់ធ្ងរជាងមុនទៀត។ យ៉ាងហោចណាស់គួរតែគេងឲ្យបាន ៨ម៉ោងក្នុងមួយយប់ដែរ។ 

ធ្វើឲ្យខ្លួនឯងមានភាពកក់ក្តៅ

ការដែលថែរក្សាសីតុណ្ហភាពរាងកាយខ្ពស់នឹងជួយបង្កើនល្បឿននៃការជាសះស្បើយបាន។ ចូរប្រាកដថា អ្នកបានបង្កើនកម្តៅក្នុងផ្ទះ ដូច្នេះវានឹងកក់ក្តៅគ្រប់គ្រាន់ហើយ។ អ្នកក៏អាចគេងដណ្តប់ភួយស្តើងៗបានដែរ។ 

នៅក្នុងផ្ទះ

នៅពេលអ្នកមានជំងឺ អ្នកត្រូវតែសម្រាក។ វាគឺជាមធ្យោបាយតែមួយគង់ដើម្បីបង្កើនថាមពល និងឆាប់ជាវិញ។ បើសិនជាអ្នកទៅធ្វើការ ឬសាលារៀនពេលឈឺ អ្នកនឹងចម្លងមេរោគទៅមនុស្សជុំវិញខ្លួន។ នៅពេលអ្នកឈឺជំងឺផ្តាសាយ ប្រព័ន្ធភាពស៊ាំនឹងចុះខ្សោយទៅៗ ដូច្នេះអ្នកអាចឆ្លងជំងឺផ្សេងៗទៀតពីអ្នកដទៃ ដែលជាហេតុនាំឲ្យឈឺកាន់តែយូរថែមទៀត។ 

ញ៉ាំទឹកឲ្យបានច្រើន

ការហីសសម្បោច្រើនដង និងបែកញើសដោយសារតែការក្តៅខ្លួន និងសីតុណ្ហភាពកាន់តែតែក្តៅ ធ្វើឲ្យអ្នកបាត់បង់ជាតិទឹកក្នុងខ្លួន។ រឿងនេះអាចធ្វើឲ្យអាការៈផ្តាសាយកាន់តែធ្ងន់ធ្ងរ និងបង្ករោគសញ្ញាច្រើនទៀតដូចជា ឈឺក្បាល និងស្ងួតក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ចូរញ៊ាំទឹកឲ្យបានច្រើនជាងធម្មតានៅពេលមានជំងឺ។ អ្នកអាចញ៉ាំតែក្តៅដែលគ្មានជាតិកាហ្វេអ៊ីនបាន។ ក្រៅពីនេះទឹកធម្មតាគឺជាជម្រើសដ៏ល្អបំផុត៕