ការកង្វះគ្រាប់ឈាមកើតឡើងលើមនុស្សប្រមាណ ២៥ភាគរយនៃប្រជាជនទាំងអស់នៅលើពិភពលោក ហើយភាគច្រើនគឺមិនបានដឹងខ្លួនថាមានបញ្ហានេះឡើយ។ ថ្វីបើការកង្វះគ្រាប់ឈាមមិនត្រូវបានគេចាត់ទុកថាមានគ្រោះថ្នាក់ដល់អាយុជីវិត តែវាក៏ប៉ះពាល់ដល់របៀបរស់នៅផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្រ្តីគឺងាយនឹងមានបញ្ហាកង្វះគ្រាប់ឈាមនេះណាស់ ប៉ុន្តែវាមិនមែនមានន័យថា បុរសមិនអាចកើតជំងឺនេះឡើយ ខណៈពេលដែលការកង្វះគ្រាប់ឈាមភាគច្រើនបង្កឡើងដោយបញ្ហាហ្សែន តែអាចព្យាបាលបាន។ ហេតុដូច្នេះហើយដើម្បីជំរុញដល់ការផលិតគ្រាប់ឈាមក្រហមកាន់តែលឿនបន្ថែមទៀត យកល្អគួរតែព្យាយាមញ៉ាំអាហារខាងក្រោមនេះឲ្យបានគ្រប់គ្រាន់បន្ថែមផង៖
ផ្លែទទឹម
ផ្លែឈើមួយនេះផ្ទុកទៅដោយជាតិដែក ព្រមទាំងជាតិរ៉ែផ្សេងៗទៀតដែលសំខាន់សម្រាប់ការផលិតគ្រាប់ឈាមកាន់តែច្រើនក្នុងរាងកាយ។ ជាមួយគ្នានេះដែរ វាក៏សម្បូរទៅដោយវីតាមីន C ដែលត្រូវបានគេរកឃើញថា អាចជួយបង្កើនសមត្ថភាពរបស់រាងកាយដើម្បីបឺតស្រូបជាតិដែកពីអាហារដែលអ្នកញ៉ាំផង។
បន្លែពណ៌បៃតង
វិធីព្យាបាលមួយផ្សេងទៀតដែលអាចជួយបង្កើនចំនួនអាស៊ីតហ្វូលិក និងជាតិដែកក្នុងខ្លួន គឺការញ៉ាំបន្លែពណ៌បៃតង។ ការញ៉ាំត្រកួន និងស្ពៃស្ពីណាចប្រហែលជាអាចព្យាបាលការកង្វះគ្រាប់ឈាមបាន ប៉ុន្តែចូរប្រាកដថា អ្នកបានញ៉ាំអាហារសម្បូរវីតាមីន C ទៅជាមួយដែរ។
ថ្លើមសត្វ
ថ្លើមពិតជាអាហារដ៏មានជីវជាតិបំផុតដែលយើងអាចញ៉ាំបាន ដោយសារតែវាសម្បូរជាតិដែក ជាមួយគ្នានឹងវីតាមីន និងជារ៉ែផ្សេងៗទៀត។ បើសិនជាអ្នកកំពុងតែមានបញ្ហាកង្វះគ្រាប់ឈាម ការបន្ថយអាហារមួយនេះក្នុងរបបអាហារប្រចាំថ្ងៃ អាចជារឿងមានប្រយោជន៍ខ្លាំង។
សាច់
មធ្យោបាយមួយផ្សេងទៀតដែលអាចជួយបង្កើនចំនួនជាតិដែកក្នុងរាងកាយបានគឺការញ៉ាំសាច់។ សាច់គោ ព្រមទាំងសាច់ក្រហម គឺជាប្រភពជាតិដែកដ៏ល្អបំផុត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការផ្សំចូលគ្នានៃអាហារមួយនេះជាមួយនឹងបន្លែពណ៌បៃតង ព្រមទាំងថ្នាំបំប៉នផងនោះ អាចប្រាកដថា អ្នកនឹងទទួលបានកម្រិតជាតិដែលទៅតាមតម្រូវការប្រចាំថ្ងៃដើម្បីទប់ស្កាត់ការកង្វះគ្រាប់ឈាមបាន៕