ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការផ្តល់សារធាតុចិញ្ចឹមដល់កូនក្នុងផ្ទៃរបស់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អ្នកអាចពិសារក្រូចច្របាច់បាន ព្រោះនៅក្នុងនោះមានសារធាតុដែលអាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់កូន និងអ្នកឲ្យរឹងមាំ។ ដូចនេះ អ្នកទាំងពីរនឹងមិនងាយកើតមានជំងឺផ្សេងៗឡើយ។
  2. ចំណែកទឹកការ៉ុតវិញ នឹងអាចជួយការពារភ្នែករបស់កូនក្នុងផ្ទៃ ថែមទាំងអាចជួយជម្រះជាតិពុលក្នុងរាងកាយអ្នកផងដែរ។ ជាពិសេស វានឹងអាចជួយការពារស្បែក និងសក់អ្នកបានល្អទៀតផង ដោយធ្វើឲ្យសក់អ្នកមិនសូវជ្រុះឡើយ។
  3. អ្នកអាចញ៉ាំទឹកផ្លែប៉ោមបាន ព្រោះវាអាចជួយមិនឲ្យអ្នកងាយឡើងទម្ងន់ក្នុងដំណាក់កាលមានផ្ទៃពោះឡើយ។ ម្យ៉ាងទៀត ទឹកផ្លែប៉ោមនេះ នឹងអាចជួយធ្វើឲ្យខួរក្បាលកូនលូតលាស់បានល្អ។ ជាពិសេស វាជាប្រភពនៃសារធាតុដែក ដែលអាចជួយការពារអ្នកពីអាការៈខ្វះឈាមបាន។
  4. ទឹកស្ត្រប៊ឺរី នឹងជួយការពារស្បែកអ្នកឲ្យមានភាពស្រស់ថ្លា ថែមទាំងជួយផ្គត់ផ្គង់ជាតិទឹកក្នុងរាងកាយអ្នកបានគ្រប់គ្រាន់ទៀតផង។ ជាពិសេស ទឹកផ្លែឈើមួយមុខនេះ នឹងជួយបេះដូងក្នុងផ្ទៃឲ្យលូតលាស់បានល្អផងដែរ។
  5. ទឹកទំពាំងបាយជូរ នឹងជួយគ្រប់គ្រងសម្ពាធឈាមអ្នកមិនឲ្យឡើងខ្ពស់ឡើយ ថែមទាំងអាចជួយអ្ន្យចៀសពីអាការៈទល់លាមក និងឈឺមួយចំហៀងក្បាលផងដែរ។ ម្យ៉ាងទៀត វានឹងជួយការពារសក់អ្នកមិនឲ្យជ្រុះច្រើនឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)