នៅពេលដែលអ្នកតែងតែអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ នោះអ្នកនឹងងាយប្រឈមមុខនឹងជំងឺផ្សេងៗណាស់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ច្រើន នោះអ្នកនឹងងាយផ្តាសាយណាស់ ដោយអាចធ្វើឲ្យអ្នកខ្យល់ ឬសន្លប់ក៏មានដែរ។ នៅពេលដែលអ្នកផ្តាសាយ អ្នកនឹងកើតមានអាការៈរលាកបំពង់ក ឬតឹងច្រមុះជាដើម។
- នៅពេលដែលសីតុណ្ហភាពនៅក្រៅខុសពីក្នុងបន្ទប់ច្រើន វានឹងធ្វើឲ្យអ្នកងាយឈឺក្បាលខ្លាំងណាស់ ព្រោះសីតុណ្ហភាពខុសគ្នា ងាយធ្វើឲ្យប៉ះពាល់ដល់សុខភាពខួរក្បាលអ្នកណាស់។
- ប្រសិនជាអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ វានឹងធ្វើឲ្យស្បែកអ្នកប្រែជាស្ងួត គ្មានសំណើមឡើយ។ ជាហេតុដែលអាចបំលែងទៅជំងឺដែលទាក់ទងនឹងស្បែក។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- ភ្នែកអ្នកនឹងឆាប់ស្ងួតនៅពេលដែលអ្នកនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ ដោយអាចធ្វើឲ្យកើតមានអាការៈរមាស់ទៀតផង។ ដូចនេះ បើអ្នកចង់ការពារសុខភាព នោះអ្នកគួរតែអនុវត្តតាមវិធីទាំងឡាយខាងលើនេះបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)