មនុស្សស្រីគ្រប់រូបសុទ្ធតែចង់ស្អាត និងមានសុខភាពល្អ ដូចនេះក្រៅពីហាត់ប្រាណ តើគួរតែបរិភោគអ្វីខ្លះដើម្បីទទួលបានសុខភាពល្អនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. អ្នកអាចផឹកទឹកដោះគោជូរបាន ព្រោះវាមានជាតិកាល់ស្យូម និងប្រូតេអ៊ីនច្រើន ដែលអាចការពារអ្នកឱ្យចៀសផុតពីជំងឺពុកឆ្អឹង ជំងឺមហារីកសុដន់ និងមហារីកពោះវៀនជាដើម។
  2.  អ្នកអាចបរិភោគពពួកត្រីឱ្យបានច្រើន ព្រោះវាអាចការពារអ្នកមិនឱ្យកើតជំងឺដាច់សសៃឈាម ជំងឺលើសឈាម ជំងឺឈឺសន្លាក់ជាដើម។
  3. អ្នកក៏អាចបរិភោគពពួកសណ្តែកបានដែរ ព្រោះវាអាចការពារបេះដូងអ្នកឱ្យបានល្អ មិនឱ្យកើតមានជំងឺបេះដូង និងមហារីកសុដន់ឡើយ។
  4. សូកូឡាខ្មៅក៏អាចការពារអ្នកឱ្យចៀសផុតពីជំងឺផ្សេងៗដូចជា​ ៖ ដាច់សសៃឈាម និងជំងឺបេះដូង ថែមទាំងអាចធ្វើឱ្យអ្នកចុះឈាមទៀតផងពេលដែលអ្នកលើសសម្ពាធឈាម។ ជាងនេះទៅទៀតវាអាចធ្វើឱ្យស្បែកអ្នកស្អាត និងក្មេងជានិច្ច។
  5. បើអ្នកចង់មិនឱ្យកើតជំងឺគ្រួសក្នុងតម្រង់នោម អ្នកអាចពិសារល្ហុងបាន ប៉ុន្តែបើអ្នកមានផ្ទៃពោះ សូមកុំបរិភោគ ព្រោះវាអាចធ្វើឱ្យអ្នករលូតកូនបាន។
  6. អ្នកគួរតែបរិភោគប៉េងប៉ោះឱ្យបានច្រើន ព្រោះវាមានសារធាតុម៉្យាងដែលអាចធ្វើឱ្យសុដន់អ្នកមានសុខភាពល្អ ថែមទាំងអាចធ្វើឱ្យអ្នកអាចមានរូបរាងស្អាត និងSlimផងដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)