ចាប់ពីថ្ងៃនេះតទៅ អ្នកមិនត្រូវលាបFormការពារកម្តៅថ្ងៃឡើយ ឱ្យតែអ្នកបរិភោគផ្លែឈើទាំង៣ប្រភេទនេះ វានឹងជួយការពារស្បែកអ្នកជាមិនខាន។ តើមានអ្វីខ្លះ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចបរិភោគប៉េងប៉ោះ ដំឡូងបារាំង និងការ៉ុតឱ្យបានច្រើន ព្រោះនៅក្នុងបន្លែ និងផ្លែឈើទាំងនេះមានសារធាតុម៉្យាងដែលអាចការពារស្បែកអ្នកមិនឱ្យខូចនៅពេលដែលត្រូវថ្ងៃ ព្រោះវាអាចការពារកាំរស្មីUVដែលចាំងមកលើស្បែកអ្នកបាន។
- អ្នកក៏អាចបរិភោគផ្លែក្រូចឱ្យបានច្រើនដែរ ជាពិសេសទឹកក្រូចស្រស់ ព្រោះមានវីតាមីនC ដែលមិនត្រឹមតែអាចការពារស្បែកអ្នកបានទេ ថែមទាំងអាចការពារសរសៃឈាមអ្នក បេះដូង និងជួយបញ្ចុះជាតិខ្លាញ់ និងកាឡូរីក្នុងសារពាង្គកាយអ្នកទៀតផង។
- ផ្លែគីវីក៏ជាប្រភពផ្លែឈើដែលជួយការពារស្បែកអ្នកដែរ ព្រោះវាមានវីតាមីនC A និងE ដែលអាចធ្វើឱ្យស្បែកដែលខូចជាសះស្បើយឡើងវិញ ហើយបើត្រូវថ្ងៃច្រើន ហើយមានអាចម៍រុយ វាក៏អាចធ្វើឱ្យបាត់ដែរ ម៉្យាងទៀតថែមទាំងធ្វើឱ្យស្បែកអ្នកស ទន់ មានសំណើម និងភ្លឺទៀតផង។
- អ្នកគួរតែបរិភោគបន្លែបៃតងនៅពេលយប់ ព្រោះប្រសិនបើអ្នកបរិភោគនៅពេលថ្ងៃ ហើយដើរនៅក្រោមកម្តៅថ្ងៃ វានឹងធ្វើឱ្យអ្នកខ្មៅជាមិនខានឡើយ ព្រោះវាមានសារធាតុម៉្យាងដែលអាចទាក់ទាញពន្លឺព្រះអាទិត្យឱ្យកាន់តែខិតជិតអ្នក ជាហេតុធ្វើឱ្យស្បែកអ្នកខ្មៅដោយមិនដឹងខ្លួន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)