ប្រសិនជាអ្នកកំពុងតែពរពោះ ហើយអ្នកចង់ពិសារធុរេន អ្នកគួរតែប្រយ័ត្ន។ ហេតុអ្វីបានជាបែបនេះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

នៅក្នុងធុរេននេះ មានផ្ទុកប្រូតេអ៊ីន វីតាមីន កាល់ស្យូម សារធាតុដែក និងសារធាតុចិញ្ចឹមជាច្រើន ដែលល្អចំពោះសុខភាពអ្នកម្តាយណាស់។ ប៉ុន្តែនៅពេលដែលអ្នកពិសារ អ្នកគួរតែប្រយ័ត្ន ព្រោះនៅក្នុងនោះក៏មានផ្ទុកជាតិស្ករខ្ពស់ដែរ។ នៅពេលដែលអ្នកបរិភោគច្រើន វានឹងអាចធ្វើឲ្យអ្នកលើសជាតិស្ករ ដោយអាចបណ្តាលឲ្យអ្នកមានជំងឺទឹកនោមផ្អែមបាន ថែមទាំងអាចធ្វើឲ្យកូនធំខ្លាំងទៀតផង។ ជាពិសេស វានឹងអាចធ្វើឲ្យអ្នកកើតមានអាការៈទល់លាមកផងដែរ។ ម្យ៉ាងទៀត នៅពេលដែលអ្នកពិសារច្រើន នឹងអាចធ្វើឲ្យអ្នកក្តៅក្នុង ដោយអាចឈឺបំពង់ក ពិបាកគេងលក់ ថែមទាំងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទៀតផង។ ដូចនេះ នៅពេលដែលអ្នកបរិភោគ អ្នកគួរតែប្រយ័ត្ន ដោយមិនគួរញ៉ាំរាល់ថ្ងៃ ហើយពិសារច្រើនពេកនោះឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង