ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចបង្ហាញអ្នកថា បេះដូងកូនកំពុងតែជួបបញ្ហា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. ពេលដែលបេះដូងអ្នកមិនល្អ ក្នុងពេលគេង អ្នកនឹងអាចគេងមិនលក់ ហើយក្អក។ ការក្អកនេះ អាចកើតឡើងក្រោយពេលដែលអ្នកគេងៗហើយស្រាប់តែភ្ញាក់ ដោយមានអារម្មណ៍ភ័យខ្លាច រួចក៏ក្អកមិនឈប់។ នេះជាមុខសញ្ញាមួយដែលប្រាប់អ្នកថាអ្នកគួរតែប្រយ័ត្នពីបេះដូងរបស់អ្នក។
  2. នៅពេលដែលអ្នកគេង ស្រាប់តែដៃជើងត្រជាក់ ហើយដណ្តប់ភួយយ៉ាងណាក៏មិនក្តៅ មានន័យថាបេះដូងអ្នកកំពុងតែជួបនឹងបញ្ហាហើយ។ ដូចនេះ អ្នកគួរតែប្រយ័ត្ន ទើបមិនជួបនឹងគ្រោះថ្នាក់ធំ។
  3. នៅពេលដែលបេះដូងអ្នកមានបញ្ហា អ្នកនឹងអាចពិបាកដកដង្ហើម។ មានពេលខ្លះ អ្នកអាចឈឺដើមទ្រូង ឈឺខ្នង ឬឈឺផ្នែកផ្សេងទៀត។ ដូចនេះ ពេលដែលកើតមានបញ្ហាទាំងនេះ អ្នកគួរតែប្រយ័ត្នពីបេះដូងរបស់អ្នក ដោយគួរតែទៅពិនិត្យ ទើបអាចព្យាបាលបានទាន់ពេលវេលា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)