សម្រាប់អាកាសធាតុក្នុងរដូវក្តៅ គឺពិតជាក្តៅមែនហើយ ដូច្នេះយកល្អគួរតែសម្គាល់រោគសញ្ញានៃការក្តៅខ្លាំងផងទៅ។ ជាធម្មតា រាងកាយរបស់យើងអាចសម្របខ្លួនបានតាមរយៈការបញ្ចេញញើសនៅពេលក្តៅ។ ប៉ុន្តែករណីខ្លះ ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយធ្វើការច្រើនពេក ហើយពេលនោះសីតុណ្ហភាពក៏កើនឡើងលឿនពេកដែរ។ 

ការដែលរាងកាយមានកម្តៅខ្លាំងពេកអាចធ្វើឲ្យខូចខាតដល់ខួរក្បាល និងសរីរាង្គផ្សេងៗទៀតនៃរាងកាយ។ អ្នកដែលមានការប្រឈមមុខខ្ពស់នឹងជំងឺទាក់តងនឹងការក្តៅមានដូចជា៖ ទារកទើបនឹងកើត និងក្មេងៗអាយុចាប់ពី ៤ឆ្នាំចុះ មនុស្សចាស់អាយុចាប់ពី ៦៥ឆ្នាំឡើង អ្នកធាត់ៗ និងកំពុងប្រើថ្នាំព្យាបាលជំងឺ។ 

រោគសញ្ញានៃការក្តៅខ្លាំងមានដូចជា៖

  • សីតុណ្ហភាពរាងកាយឡើងខ្ពស់ជាង ៣៩.៥ឡើងទៅ
  • ស្បែកទៅជាក្រហម ក្តៅ និងស្ងួត និងមានញើសតិចតួច ឬគ្មានសោះ
  • ជីពចរលោតញ៉ាប់ និងខ្លាំង
  • ឈឺក្បាលខ្ទកៗ
  • វិលមុខ
  • ចង្អោ
  • វង្វេងវង្វាន់
  • បាត់បង់ស្មារតី៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង