ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំឆ្លូវ
ការងារ និងមុខរបររបស់ឆ្នាំឆ្លូវនេះ នឹងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ដោយចំណូលអាចចូលមកមិនថយឡើយ។ ជាពិសេស អ្នកដែលតាមជួយគឺមិនចេះអស់ទេ ដោយចូលមកជាបន្តបន្ទាប់គ្នា។ ដូចនេះ ទ្រព្យនឹងអាចពេញផ្ទះរបស់អ្នក។
ឆ្នាំខាល
ឆ្នាំខាល មិនត្រឹមតែឆ្លាត ថែមទាំងមានចិត្តក្លាហានទៀតផង។ ពីដំបូងអាចជួបនឹងឧបសគ្គច្រើន ប៉ុន្តែចាប់ពីឆ្នាំនេះតទៅ អ្នកនឹងអាចបំពេញការងារបានសម្រេច ដោយធ្វើឲ្យអ្នកអាចទទួលបានផលខ្ពស់។ ដូចនេះ អ្នកនឹងអាចក្លាយជាម្ចាស់ទ្រព្យច្រើនបាន។
ឆ្នាំថោះ
ឆ្នាំថោះនេះ ទោះជួបនឹងឧបសគ្គច្រើនយ៉ាងណា ក៏មិនថយដែរ ដោយធ្វើឲ្យគេអាចទទួលបានលាភចាប់ពីពេលនេះទៅ។ ចាប់ពីឆ្នាំនេះទៅ ទ្រព្យរបស់គេអាចនឹងកើនឡើងខ្លាំង ដោយធ្វើឲ្យគេមិនលំបាកទៀតឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)