ជំងឺមហារីក ជាបញ្ហាសុខភាពដ៏គួរអោយព្រួយបារម្ភបំផុតមួយដែលអាចឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ជំងឺមហារីកមិនលូតលាស់ភ្លាមៗត្រឹមរយៈពេលតែមួយយប់នោះទេ ហើយមានវិធីបង្ការងាយៗច្រើនណាស់ដែលអ្នកគួរអនុវត្តដើម្បីកាត់បន្ថយហានិ
ភ័យនៃជំងឺគ្រោះថ្នាក់នេះដោយគ្រាន់តែកែប្រែសកម្មភាពប្រចាំថ្ងៃដូចជា ការទទួលទានអាហារ និងភេសជ្ជៈ ព្រមទាំងការធ្វើលំហាត់ប្រាណជាប្រចាំ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh
នឹងបង្ហាញឱ្យដឹងពីផ្លែឈើដែលអ្នកគួរទទួលទានដើម្បីប្រយុទ្ធប្រឆាំងជំងឺមហារីក ៖

១. ក្រូចឆ្មារ

នោះក៏ព្រោះតែក្រូចឆ្មារជាប្រភពដ៏ប្រសើរនៃវីតាមីន C អាស៊ីតស៊ីទ្រិក សារធាតុ anthocyanins 
សារធាតុប្រឆាំងអុកស៊ីតកម្ម ​​​និងសមាសធាតុសកម្មផ្សេងទៀតដែលជួយទប់ស្កាត់ប្រឆាំងជំងឺមហារីកគួរឱ្យសម្គាល់។ ដូច្នេះកុំភ្លេចរួមបញ្ចូលក្រូចឆ្មារ ឬទឹកក្រូចឆ្មារក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ 

២. ផ្លែចេកនិងក្រូចថ្លុង

ផ្លែឈើទាំងពីរប្រភេទនេះក៏មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយការពារកោសិកានិង DNA ពីការបំផ្លាញនៃរ៉ាឌីកាល់សេរី។ លើសពីនេះទៅទៀត
ចេកនិងក្រូចថ្លុងក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃដែលអាចជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកពោះវៀនធំបានយ៉ាងប្រសើរ។

៣. ផ្លែប៉ោម ទំពាំងក្រហម និងស្ត្របឺរី

ការទទួលទានផ្លែឈើដូចជា ទំពាំងបាយជូរ ប៉ោម និងស្ត្របឺរីជាប្រចាំក៏អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកគួរឱ្យកត់សម្គាល់។ នោះក៏ព្រោះតែផ្លែឈើទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុ 
anthocyanins ដែលមានលក្ខណៈសម្បត្តិប្រយុុទ្ធប្រឆាំងជំងឺមហារីក។ លើសពីនេះទៅទៀតទំពាំងបាយជូរក្រហមជាប្រភពនៃសារធាតុ resveratrol និង polyphenols ដែលជួយទប់ស្កាត់ជំងឺមហារីកជាច្រើនប្រភេទ រួមបញ្ចូលទាំងមហារីកសួត បំពង់អាហារ បំពង់ក មាត់ លំពែង ប្រូស្តាត និងមហារីកពោះវៀនធំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង