បើសិនជាអ្នកត្រូវបានគេរកឃើញថាមានបញ្ហាអាឡែហ្ស៊ីនឹងអាហារ យកល្អគួរតែបង្កើតជាគម្រោងអាឡែហ្ស៊ីអាហារមួយទៅ ដូច្នេះទើបអ្នក និងអ្នកដទៃដឹងថាគួរធ្វើដូចម្តេចសម្រាប់បញ្ហាបន្ទាន់កើតឡើង។ សម្រាប់រោគសញ្ញានៃការអាឡែហ្ស៊ីនឹងអាហារតិចតួចមានដូចជា រមាស់ កណ្តាស ឬកន្ទួលរមាស់។ សម្រាប់អាការៈធ្ងន់ធ្ងរវិញមានដូចជា ពិបាកដកដង្ហើម ឬលេបអាហារ ដែលវាត្រូវបានគេចាត់ទុកថាជារឿងដែលអាចគម្រាមគំហែងដល់អាយុជីវិតអ្នកជំងឺបាន។
ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីជួយបង្ការប្រតិកម្មធ្ងន់ធ្ងរ ឬគ្រោះថ្នាក់កើតឡើងបាន៖
- ចៀសវាងអាហារដែលមានបញ្ហាទាំងអស់
- យកថ្នាំដាក់តាមខ្លួនគ្រប់ពេលជានិច្ច
- លេបថ្នាំភ្លាមនៅពេលមានរោគសញ្ញាប្រតិកម្មដំបូងកើតឡើង
- ទៅឲ្យពេទ្យព្យាបាលបន្ទាន់បើសិនជាអ្នកមានប្រតិកម្មធ្ងន់ធ្ងរ
- យកល្អគួរតែពាក់ខ្សែករមានកាតបញ្ជាក់ថា មានជំងឺដែលត្រូវសង្គ្រោះបន្ទាន់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855