នរណាដែលមិនចង់បានបបូរមាត់ទន់រលោងពណ៌ស៊ីជំពូនោះ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នារីភាគច្រើនជួបប្រទះបញ្ហាបបូរមាត់ខ្មៅស្ងួតមិនគួរឱ្យទាក់ទាញដែលបណ្ដាលមកពីមូលហេតុផ្សេងៗ រួមទាំងការជក់បារី ពន្លឺព្រះអាទិត្យ កាហ្វេអ៊ីនជាដើម។ ប៉ុន្តែឈប់បារម្ភទៀតទៅ គ្មានអ្វីពិបាកឡើយ! អ្នកមិនចាំបាច់ខ្ជះខ្ជាយប្រាក់ទិញផលិតផលថ្លៃទេ ក៏ព្រោះរូបមន្តបែបធម្មជាតិអាចជួយអ្នកបាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗសម្រាប់បបូរមាត់ទន់រលោងពណ៌ស៊ីជំពូ ៖

អ្វីដែលអ្នកត្រូវការ គឺទឹកក្រូចឆ្មារស្រស់ ១ ពែង និងស្ករស។

អ្វីដែលអ្នកត្រូវធ្វើ ៖

  • រោលស្ករសក្នុងទឹកក្រូចឆ្មារ ប៉ុន្តែត្រូវប្រាកដថាស្ករមិនរលាយអស់តែម្ដង រួចលាបល្បាយស្ករសលើបបូរមាត់ដោយដុសខាត់ថ្នមសម្រាប់រយៈពេល ២ នាទី។
  • លាងសម្អាតកោសិកាងាប់ៗចេញដោយប្រើទឹកក្ដៅឧណ្ហៗ។
  • លាបទឹកក្រូចឆ្មារមួយចំនួនលើបបូរមាត់មុនពេលចូលគេង និងទុកចោលសម្រាប់រយៈពេលពេញមួយយប់។
  • អនុវត្តសារឡើងវិញសម្រាប់រយៈពេលពី ៥ ទៅ ៦ ថ្ងៃ ហើយអ្នកនឹងសម្គាល់ឃើញបបូរមាត់មានភាពទន់រលោងមានពណ៌ស៊ីជំពូខុសពីមុន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង