តើអ្នកកំពុងតែជួបបញ្ហាក្នុងការរក្សាភាពរឹងរបស់លិង្គក្នុងពេលរួមភេទដែរទេ? មនុស្សប្រុសអាយុចាប់ពី ៤០ឆ្នាំឡើងទៅស្ទើរតែច្រើនជាង ៥០ភាគរយហើយដែលជួបបញ្ហាបែបនេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការងាប់លិង្គអាចជារឿងមួយធុញថប់យ៉ាងខ្លាំង ហើយវាក៏មានឥទ្ធិពលអវិជ្ជមានចំពោះទំនាក់ទំនងស្នេហា និងការស្រឡាញ់ខ្លួនឯងដែរ។ ប៉ុន្តែអ្វីដែលជាដំណឹងល្អនោះគឺថា យើងមានវិធីសាស្រ្តជាច្រើនដែលអាចដោះស្រាយរឿងនេះបាន ចាប់តាំងពីការផ្លាស់ប្តូររបៀបរស់នៅ រហូតដល់ប្រើថ្នាំ។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីរបៀបរស់នៅមួយចំនួនដែលអ្នកអាចយកទៅសាកល្បងបាន។ 

បំបាត់ស្រ្តេស

ការថប់អារម្មណ៍គឺជាបញ្ហាដ៏ធំមួយដែលនាំឱ្យលិង្គមិនព្រមងើប។ បើសិនជាអ្នកអាចមានវិធីលុបបំបាត់ស្រ្តេស អ្នកទំនងជាអាចគ្រប់គ្រងការឡើរឹងរបស់លិង្គបានយ៉ាងល្អ។ ចូរគិតអំពីប្រភពដ៏ធំបំផុតនៃស្រ្តេសក្នុងជីវិតរបស់អ្នកនាពេលឥឡូវនេះទៅ។ តើអ្នកអាចធ្វើអ្វីបានខ្លះដើម្បីដោះស្រាយរឿងនេះ?

  • បើសិនជាអ្នកត្រូវការធ្វើការងារចាប់ពីព្រឹកដល់យប់មែននោះ ចូរគិតម្តងទៀតថាតើអាចផ្តល់ពេលវេលាសម្រាកដល់ខ្លួនឯងបានខ្លះឬអត់?
  • ចូរបិតរាល់ឧបករណ៍អេឡិចត្រូនិចរបស់អ្នកយ៉ាងហោចណាស់មួយម៉ោងមុនពេលចូលគេង ពេលនោះអ្នកនឹងគេងបានលក់ស្រួល ហើយក៏បំបាត់ស្រ្តេសបានដែរ។ 
  • ចំណាយពេលដើរលេងខាងក្រៅឱ្យបានច្រើន។ ចូរស្រូបយកខ្យល់អាកាសបរិសុទ្ធ និងរស់នៅបែបមានធម្មជាតិនៅជុំវិញខ្លួនទើបអាចបន្ថយការថប់អារម្មណ៍បាន។ 

អនុវត្តនូវអារម្មណ៍ឈប់ខ្វល់

តើអ្នកយល់ថាខ្លួនឯងដូចជាបែកអារម្មណ៍ខ្លាំងក្នុងពេលរួមភេទដែរទេ? ការអនុវត្តអារម្មណ៍បែបឈប់ខ្វល់ពីរឿងអ្វីៗក្រៅពីរឿងកំពុងតែអនុវត្តនៅពេលបច្ចុប្បន្ន ទាំងផ្លូវកាយ និងផ្លូវចិត្តទៅ។ ចូរឈប់ខ្វល់អ្វីៗទាំងអស់ និងផ្តោតអារម្មណ៍ទៅលើភាពស្រួលលើរាងកាយអ្នកក្នុងពេលរួមភេទទៅបានហើយ។ បើសិនជាការរួមភេទក្លាយទៅជាទម្លាប់ និងត្រូវការការភ្ញោច្រើននោះ អ្នកក៏អាចបន្ថែមគ្រឿងខ្លះដល់អារម្មណ៍ក្នុងពេលរួមភេទបានដែរ ដូចជាការបរបោសអង្ងែល ឬប្រើសម្លេងជាដើម។ 

ប្រាស្រ័យទាក់ទងជាមួយដៃគូ

តើអ្នកមានអារម្មណ៍ថាមានផាសុខភាព និងយល់ព្រមដែរទេនៅពេលដល់ការរួមភេទហើយនោះ? បើសិនជាអ្នកបារម្ភអំពីការជួបដៃគួ និងមានការរំពឹងទុកខ្លាំង ឬមានស្តង់ដៃអ្វីមួយ វាអាចនឹងពិបាកដល់អារម្មណ៍រក្សាភាពរឹងរបស់លិង្គបាន។ បើសិនជាអ្នកយល់ថា ការយល់ឃើញរបស់ដៃគូអាចប៉ះពាល់ដល់សមត្ថភាពដើម្បីទទួលបានភាពសប្បាយរីករាយខាងផ្លូវភេទនោះ អ្នកត្រូវតែធ្វើការប្រាស្រ័យទាក់គ្នាជាមួយនឹងសិន និងស្វែងរកនូវមធ្យោបាយដើម្បីឱ្យមជ្ឈដ្ឋានរួមភេទកាន់តែល្អជាងមុន។ 

សិក្សាបន្ថែមអំពីការរួមភេទ

បើសិនជាអ្នកមានអាការៈថប់អារម្មណ៍ខ្លាំងក្លា ឬយល់ថាមានកំហុសអំពីការរួមភេទនោះ ឥទ្ធិពលអវិជ្ជមានទាំងនេះប្រហែលជាធ្វើឱ្យលិង្គមិនអាចងើបបានឡើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការសិក្សាបន្ថែមអំពីការរួមភេទអាចជាមធ្យោបាយដ៏ល្អមួយដើម្បីឱ្យមានអារម្មណ៍កាន់តែល្អចំពោះរាងកាយ និងយល់ដឹងកាន់តែល្អចំពោះតម្រូវការលើគ្រែ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង