វាពិតជាក្បូនដ៏ល្អមួយដែលមនុស្សយើងគួរតែគិតមុននិយាយ ប៉ុន្តែអ្នកអាចនឹងមានបញ្ហានៅពេលអ្នកស្ថិតក្នុងស្ថានភាពគិតច្រើនពេកថាខ្លាញ់នឹងធ្វើអ្វីមួយបរ៉ាជ័យ ឬគិតថាខ្លួនឯងហ្នឹងស្ថិតក្នុងអាការៈថប់អារម្មណ៍ដែឡមិនអាចគ្រប់គ្រងបាន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)តើអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីបញ្ឈប់ការគិតច្រើនពេកមែនទេ ខ្ញុំអាចជួយអ្នកបាន។
តាំងសមាធិ
បើសិនជាអ្នកយល់ថាអ្នកមិដឹងធ្វើដូចម្តេចទើបបញ្ឈប់ការគិតច្រើនបាននោះ អ្នកត្រូវតែរឿងនូវអ្វីមួយដែលនិយាយថា “Let go” ក្នុងចិត្តវិញ ដូច្នេះវានឹងល្អជាមិនខាន។ ចូរស្រមៃថា ការគិតគឺដូចគ្នានឹងការដកដង្ហើមដែរ ព្រោះអ្នកត្រូវការធ្វើវាគ្រប់ពេល ដោយពេលខ្លះមិនដឹងខ្លួនទៀតផង។ ប៉ុន្តែបើសិនជាអ្នកត្រូវការដឹងនោះ អ្នកក៏អាចផ្អាកការដកដង្ហើមបានដែរ។ ការតាំងសមាធិនឹងជួយអោយអ្នកសិក្សាដឹងពីរបៀបនៃការបញ្ចេញចោលនូវការគិតរបស់អ្នក។
- ចំណាយពេលត្រឹមតែ ១៥ ទៅ២០នាទីក្នុងការតាំងសមាធិជារៀងរាល់ព្រឹក ព្រោះវានឹងមានឥទ្ធិពលយ៉ាងអស្ចារ្យទៅលើជីវិតរស់នៅរបស់អ្នក។
- អ្នកក៏អាចតាំងសមាធិនៅពេលយប់បានដែរដើម្បីអោយអារម្មណ៍បានស្ងប់។
ហាត់ប្រាណ
ការរត់ ឬដើរដោយប្រើកម្លាំងខ្លាំងអាចនឹងជួយអោយចិត្តគំនិតជ្រះស្រឡះល្អ និងចៀសផុតពីការគិតរឿងមិនបានការទាំងឡាយបាន។ ការចូលរួមក្នុងសកម្មភាពិសេសៗដូចជា ការហាត់ក្បាច់យូហ្គា, ហាត់ក្បាច់គុណ ឬលេងបាលទះនឹងជួយអោយអ្នកផ្តោតអារម្មណ៍បានយ៉ាងល្អទៅលើរាងកាយជាងការគិតរឿងមិនបានការ។
និយាយអំពីគំនិតរបស់អ្នកចេះអោយលឺៗ
នៅពេលអ្នកបាននិយាយរឿងគ្រប់យ៉ាងបានលឺៗ ទោះបីជាកំពុងតែនិយាយប្រាប់ខ្លួនឯងក៏ដោយ ក៏អ្នកអាចចាប់ផ្តើមដំណើរ Let go បានដែរ។ ចូរដើរមួយភ្លេតបើសិនជាអ្នកគួរតែធ្វើ។ នៅពេលអ្នកបានដាក់គំនិតនឹងចង់និយាយហើយ អ្នកអាចនឹងចាប់ផ្តើមអោយមនុស្សជុំវិញខ្លួនដឹងនូវអ្វីដែលអ្នកចង់និយាយដែរ។ អ្នកក៏អាចនិយាយលឺប្រាប់ខ្លួនឯង, សត្វចិញ្ចឹម ឬមិត្តស្និទ្ធស្នាល។
សុំដំបូន្មានពីអ្នកដទៃ
អ្នកប្រហែលជានឹងអស់កម្លាំងចិត្តនូវថាមពលដែលប្រើប្រាស់ក្នុងការគិតរបស់អ្នកហើយ ប៉ុន្តែវានៅតែមានមនុស្សម្នាក់ទៀតអាចផ្តល់នូវការយល់ឃើញខុសគ្នាមួយដើម្បីអោយការសម្រេចចិត្តនោះកាន់តែច្បាស់លាស់ជាងមុន។ រឿងនេះអាចជួយអោយអ្នកចៀសផុតពីការគិតរឿងដែលមិនបានការបាន។ មិត្តអ្នកអាចនឹងធ្វើអោយអ្នកមានអារម្មណ៍កាន់តែល្អ លុបបំបាត់បញ្ហារបស់អ្នក និងបង្ហាញថាអ្នកពិតជាចំណាយពេលវេលាច្រើនពេកក្នុងការគិតរឿងឥតប្រយោជន៍បាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ក្រៅពីនេះ បើសិនជាអ្នកទៅដើរលេងខាងក្រៅជាមួយមិត្តភក្តិនោះ អ្នកពិតជាមិនមែនកំពុងតែគិតទៀតទេមែនទេ?