ជំងឺទឹកនោមផ្អែមត្រូវការរបៀបនៃការតមអាហារច្រើន ហើយក៏ត្រូវគិតច្រើនដងដែរមុននឹងសម្រេចចិត្តញ៉ាំអាហារនៅលើចានបាយ។ ហើយអ្នកក៏ត្រូវការតមបន្លែ​ និងផ្លែឈើជាច្រើនទៀតដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) យ៉ាងណាមិញ ការបន្ថែមម្ទេសប្លោកទៅក្នុងរបបអាហារមិនត្រឹមតែអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទេ តែក៏អាចជួយបន្ថយការ ប្រឈមនឹងផលវិបាកដល់សុខភាពដែលទាក់ទងនឹងជំងឺនេះដែរ។ ខាងក្រោមនេះគឺជាហេតុផលដែលអ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំម្ទេសប្លោក៖

បន្ថយការរំលាយជាតិកាបូអ៊ីដ្រាតនិងខ្លាញ់

សារធាតុ Anthocyanins ដែលមានក្នុងម្ទេសប្លោកនឹងទៅទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមពីរប្រភេទឈ្មោះថា Alpha-glucosidase និង Lipase។ Alpha-glucosidase មាននាទីជួយដល់ការរំលាយកាបូអ៊ីដ្រាតទៅជាគ្លុយកូស ចំណែកឯ Lipase វិញជួយបំបែកខ្លាញ់ទៅជាអាស៊ីតខ្លាញ់។ បើសិនជាការរំលាយកាបូអ៊ីដ្រាត និងខ្លាញថយចុះ ដូច្នេះកំហាប់របស់ជាតិស្ករក្នុងឈាម និងខ្លាញ់ក្នុងឈាមនឹងថយចុះដែរ ដូច្នេះការប្រឈមនឹងបញ្ហាលើសជាតិស្ករក្នុងឈាមនឹងត្រូវថយចុះ ហើយក៏ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានទៀត។ 

ទទួលបានអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា

ជាមួយនឹងការកើនចំនួនជាតិស្ករក្នុងឈាម និងលើសជាតិខ្លាញ់ក្នុងឈាម អ្នកពិតជាងាយរងបញ្ហាសម្ពាធអុកស៊ីតកម្មណាស់។ ផ្ទេសប្លោកមានសារធាតុ Phytochemicals ខ្ពស់ដែលដើរតួនាទីជាអង់ទីអុកស៊ីដង់ សម្រាប់កំចាត់ចោលនូវរ៉ាឌីកាលសេរីដែលបញ្ចេញក្នុងខ្លួនដោយសារសម្ពាធអុកស៊ីតកម្ម និងជួយបន្ថយការប្រឈមនឹងផលវិបាកដល់សុខភាពដោយសារតែជំងឺទឹកនោមផ្អែមទៀតផង។ 

កាឡូរីទាប

បើសិនជាអ្នកជាមនុស្សធាត់ជញរុល ហើយមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺទឹកនោមផ្អែមទៀតនោះ អ្នកនឹងប្រឈមកាន់តែខ្ពស់នឹងជំងឺនេះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាបានឱ្យដឹងថា ការញ៉ាំម្ទេសប្លោក ជាមួយនឹងការហាត់ប្រាណ នឹងជួយសម្រកទម្ងន់បាន ហើយក៏ជួយគ្រប់គ្រងជាតិស្ករបានល្អដែរ។​ ម្ទេសប្លោកនឹងជួយភ្ញោចដល់ការរំលាយជាតិខ្លាញ់ និងបង្កើនអត្រានៃការរំលាយអាហារ ដូច្នេះវានឹងគ្រប់គ្រងការធាត់ជ្រុលផង និងសុខភាពល្អផង។ 

ការស្រាវជ្រាវដែលបានចុះផ្សាយក្នុងសារព័ត៌មាន Journal Natural Products Research បានបង្ហាញថា ម្ទេសប្លោកពណ៌លឿងផ្តល់ការគ្រប់គ្រងកម្រិតជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមបានល្អជាងម្ទេសប្លោកពណ៌បៃតង ហើយក៏អាចបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមបានដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ម្ទេសប្លោកឆៅមានលក្ខណៈសម្បត្តិល្អជាងម្ទេសប្លោកឆ្អិន៕

Loading...