ថ្នាំគ្រាប់ Celcoxx ឬ Celecoxib ស្ថិតក្នុងក្រុមថ្នាំថ្មីម៉្យាងសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ ឬបំបាត់ការឈឺចាប់ ដែលមានឈ្មោះថា COXIBS។ វាត្រូវបានគ្រូពេទ្យប្រើសម្រាប់ព្យាបាលជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis, រលាកឆ្អឹងខ្ចីក្នុងសន្លាក់, ការឈឺចាប់ស្រួចស្រាវ និងជំងឺដុំឬសដូងក្នុងពោះវៀនធំ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្នាំ Celcoxx មានលេខ ១០០មីលីក្រាម និង ២០០មីលីក្រាម។ វាជាប្រភេទថ្នាំ Nonsteroidal Anti-inflammatory Drug សម្រាប់ដើរតួជាភ្នាក់ងារប្រឆាំងនឹងការរលាក បំបាត់ការឈឺចាប់ និងបញ្ចុះកម្តៅ។ យន្តការរបស់ថ្នាំនេះគឺទប់ស្កាត់ការសំយោងសារធាតុ Prostaglandin និងអង់ស៊ីមបង្កការឈឺចាប់ Cyclooxygenase-2 (COX-2)។

ករណីត្រូវប្រើប្រាស់

  • បំបាត់រោគសញ្ញារបស់ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់
  • បំបាត់រោគសញ្ញារបស់ជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis លើមនុស្សធំ
  • គ្រប់គ្រងការឈឺចាប់ ជាពិសេសការឈឺចាប់ក្រោយវះកាត់រួច
  • ព្យាបាលការឈឺចាប់ពេលមករដូវ
  • បន្ថយចំនួនដុំឬសដូងក្នុងពោះវៀនធំ

កម្រិតនៃការប្រើប្រាស់

សម្រាប់ការរលាកឆ្អឹងខ្ចីក្នុងសន្លាក់ និងជំងឺរលាកសន្លាក់ប្រភេទ Rheumatoid Arthritis គួរតែប្រើកម្រិតថ្នាំតិចបំផុត ហើយប្រើពេលណាក៏បានដែរដោយមិនគិតអំពីញ៉ាំអាហារហើយឬក៏អត់ទេ។ 

  • ជំងឺរលាក់ឆ្អឹងខ្ចីក្នុងសន្លាក់៖ ប្រើមួយដង ២០០មីលីក្រាម ឬ១០០មីលីក្រាម ពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។ បើករណីចាំបាច់ អាចប្រើ លេខ ២០០មីលីក្រាមពីរដងក្នុងមួយថ្ងៃក៏បានដែរ។ 
  • ជំងឺរលាកសន្លាក់ប្រភេត Rheumatoid Arthritis៖ ប្រើពី ១០០ ទៅ ២០០មីលីក្រាម ពីរដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។ 
  • ការឈឺចាប់ស្រួចស្រាវ និងឈឺចាប់ពេលមករដូវ៖ អាចប្រើរហូតដល់ ៤០០មីលីក្រាម បន្ទាប់មកបន្ថយមកត្រឹម ២០០មីលីក្រាមវិញ។ 
  • ជំងឺដុំឬសដូងក្នុងពោះវៀនធំ៖ ប្រើ ៤០០មីលីក្រាមក្នុងមួយថ្ងៃពេលបាយ។ 

ផលរំខាន

  • ផ្លូវរំលាយអាហារ៖ ឈឺពោះ, រាគ, អាហារមិនកិន, ផោមច្រើន ឬចង្អោរ
  • ប្រព័ន្ធសរសៃប្រសាទ៖ វិលមុខ ឬឈឺក្បាល
  • ផ្លូវដង្ហើម៖ រលាកបំពង់អាហារ, រលាកច្រមុះ, រលាកប្រហោងឆ្អឹងក្នុងច្រមុះ, ជំងឺលើផ្លូវដង្ហើមខាងលើ
  • ផ្សេងៗ៖ ឈឺខ្នង, ដេកមិនលក់, កើតរមាស់

ចំនុចដែលមិនអោយប្រើ

  • អាឡែហ្ស៊ីជាមួយ Celecoxib
  • អាឡែហ្ស៊ីជាមួយ Sulfonamides
  • ធ្លាប់មានជំងឺហឺត, កន្ទាលត្រអាក, ឬប្រតិកម្មអាឡែហ្ស៊ីក្រោយពីប្រើថ្នាំ Acetyl Salicylic Acid (ASA) ឬប្រភេទថ្នាំ NSAIDs ផ្សេងៗទៀត។ 
  • ខ្សោយតម្រងនោមដែលមានកម្រិត Creatinine Clearance តិចជាង ៣០មីលីលីត្រក្នុងមួយនាទី
  • ខ្សោយថ្លើមធ្ងន់ធ្ងរ
  • ធ្លាប់មានជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលពីមុនមក

ស្រ្តីមានផ្ទៃពោះនិងបំបៅដោះកូន

ថ្នាំ Celecoxib គូរតែអាចប្រើបានក្នុងពេលផ្ទៃពោះលុះត្រាតែមានហេតុផលត្រឹមត្រូវពីគ្រូពេទ្យសម្រាប់អត្ថប្រយោជន៍របស់វា និងការប្រឈមមុខរបស់ទារក។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ដោយសារតែថ្នាំជាច្រើនប្រភេទសុទ្ធតែចូលទៅក្នុងទឹកដោះរបស់មនុស្សបាន ព្រមទាំងមានប្រតិកម្មធ្ងន់ធ្ងរកើតមានផងដែរនោះ អ្នកប្រើប្រើសថ្នាំ Celecoxib គួរតែសម្រេចចិត្តឈប់បន្តការបំបៅដោះកូន ឬឈប់ប្រើថ្នាំនេះតទៅទៀត។ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង