ជំងឺគ្រុនពោះវៀនបង្កឡើងដោយបាក់តេរីម្យ៉ាងមានឈ្មោះថា Salmonella Typhi ហើយវាកម្រនឹងកើតមានក្នុងប្រទេសអភិវឌ្ឈន៍ណាស់ ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែបន្សលទុកនូវជម្ងឺដ៏មានការគំរាមគំហែង និងធ្ងន់ធ្ងរក្នុងប្រទេសកំពុងអភិវឌ្ឈន៍ ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ជំងឺគ្រុនពោះវៀនឆ្លងតាមរយៈការទទួលទានទឹក និងអាហារដែលមានមេរោគ ឬមានការស្និទ្ធស្នាលជាមួយអ្នកដែលជំងឺស្រាប ។ រោគសញ្ញារបស់វាច្រើនតែមានការក្តៅខ្លួនខ្លាំង ឈឺក្បាល ឈឺពោះ និងទលលាមក ឬរាក ។
នៅក្នុងប្រទេសកំពុងអភិវឌ្ឈន៍ជាច្រើន គោលបំណងសុខភាពសាធារណៈដែលអាចជួយការពារ និងគ្រប់គ្រងជំងឺគ្រុនឈាម តាមរយៈការទទួលទានស្អាត មានអនាម័យ និងពិនិត្យសុខភាពអោយញឹកញាប់ ប្រហែលជាប្រការមួយពិបាកនឹងធ្វើ ។ អ្នកឯកទេសមួយចំនួនជឿជាក់ថា ការចាក់វាក់ស៊ាំងសម្រាប់អ្នកដែលប្រឈមមុខខ្ពស់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងជំងឺគ្រុនពោះវៀន ។
ប្រសិនបើអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជំងឺគ្រុនពោះវៀន ត្រូវតែចាក់វ៉ាកសាំង ។ ប៉ុន្តែដោយសារតែវ៉ាក់សាំងមិនអាចផ្តល់ការពារបាន១០០% ត្រូវតែធ្វើតាមក្បួនដូចខាងក្រោម៖
- លាងដៃអោយស្អាត៖ ការលៀងដៃញឹកញាប់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងជំងឺ ។ ចូរលាងដៃរបស់អ្នកជាមួយទឹកក្តៅ ទឹកសាប៊ូជាពិសេសមុនពេលបរិភោគអាហារ ឬរៀបចំចំណីអាហារ និងក្រោយចេញពីបន្ទប់ទឹក ។ ត្រូវមានទឹកសម្រាប់លាងដៃពិសេសនៅតាមខ្លួននៅពេលមិនមានទឹកប្រើប្រាស់ ។
- ចៀសវាសការទទួលទានទឹកមិនស្អាត៖ ការទទួលទានទឹកដែលមានមេរោគគឺជាបញ្ហាដ៏ធំមួយនៅក្នុងតំបន់ឆ្លងជំងឺគ្រុនពោះវៀន ។ ការទទួលទានសុទ្ធ ឬទឹកដបកាបូនណាត ស្រា ឬស្រាបៀគឺជាជម្រើសដ៏ល្អ ។ ទឹកដបកាបូនណាតគឺជាទឹកដ៏មានសុវត្តិភាពមួយដែលល្អជាងទឹកដែលមិនមានជាតិកាបូនណាត ។ ចូរជូតសម្អាតផ្នែកខាងក្រៅរបស់ដបទឹក និងកំប៉ុងមុនពេលបើកផឹក ។ ចូរទទួលទានដោយមិនបាចដាក់ទឹកកកទេ ។ ចូរប្រើទឹកដបដើម្បីដុះធ្មេញ និងព្យាយាមកុំលេបទឹកផ្កាឈូក ។
- ចៀសវាងការទទួលទានផ្លែឈឺ និងបន្លែឆៅ៖ ដោយសារតែរបស់ឆៅប្រហែលជាមិនបានលៀងដោយទឹកស្អាត ដូច្នេះចូរចៀសវាងផ្លែឈឺ និងបន្លែដែលមិនទាន់បកសម្បក ។ ដើម្បីសុវត្តិភាពត្រឹមត្រូវ អ្នកប្រហែលជាត្រូវចៀសវាងការទទួលទានអាហារឆៅគ្រប់ប្រភេទ ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ជ្រើសរើសអាហារក្តៅៗ៖ ចូរចៀសវាងអាហារដែលទុកយូរ ឬទុកក្នុងកន្លែងមិនមានសីតុណ្ហភាពគ្រប់គ្រាន់ ។ ការកំដៅអាហារអោយបានក្តៅល្អគឺជាមធ្យោបាយដ៏ល្អបំផុត ។ ហើយថ្វីបើមិនមានការធានាលើអាហារនៅក្នុងភោជនីយដ្ឋានទាំងអស់មានសុវត្តិភាព វាគឺជាវីធីដ៏ល្អមួយក្នុងការចៀសវាងអាហារដែលលក់នៅតាមផ្លូវ ព្រោះវាគឺជាប្រភពនៃមេរោគ ៕