ជំងឺរលាកទងសួតគឺជាជំងឺដែលមានការរលាកនៅកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលបំពង់នេះមានតួនាទីដឹកនាំខ្យល់ចេញ និងចូលទៅក្នុងសួត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)អ្នកដែលមានជំងឺរលាកទងសួតច្រើនតែមានអាការៈក្អកមានស្លេសខាប់ ហើយស្លេសនោះអាចគ្មានពណ៌ទៀត។ ការរលាកទងសួតមានលក្ខណៈពីរយ៉ាងគឺស្រួចស្រាវ និងរ៉ាំរ៉ៃ។ 

ជាធម្មតាការមានអាការៈផ្តាសាយ ឬការបង្ករោគនៅផ្លូវដង្ហើមផ្សេងៗទៀត វាច្រើនតែមានការទាក់ទងនឹងការរលាកទងសួតស្រួចស្រាវថែមទៀត។ ការរលាកទងសួតរ៉ាំរ៉ៃ ដែលជាស្ថានភាពកាន់តែធ្ងន់ធ្ងរនោះ គឺជាការរលាកជាប់រហូតមួយទៅលើភ្នាសកម្រាលខាងក្នុងរបស់បំពង់ទងសួត ដែលច្រើនតែបណ្តាលមកពីការជក់បារី។ 

ដើម្បីជួយអោយអ្នកមានអារម្មណ៍ល្អវិញ អ្នកគួរតែសាកល្បងធ្វើដូចខាងក្រោមនេះ៖

  • ចៀសវាងសារធាតុបង្ករលាកនៅសួត៖ កុំជក់បារី។ ពាក់ម៉ាសពេលមានខ្យល់បំពុលសុខភាព ឬត្រូវប៉ះពាល់សារធាតុបង្ករលាកដូចជា ដំណាំ ឬសារធាតុលាងសម្អាតផ្ទះដែលមានក្លិនខ្លាំង។ 
  • ឆ្ពង់៖ ខ្យល់ដែលមានសំណើម និងក្តៅអាចជួយបំបាត់អាការៈក្អក និងជួយអោយស្លេសក្នុងផ្លូវដង្ហើមរាវបាន។ ប៉ុន្តែចូរប្រាកដថា អ្នកបានលាងសម្អាតឧបករណ៍ឆ្ពង់នោះទៅតាមការណែនាំដើម្បីចៀសវាងការលូតលាស់បាក់តេរី និង មេរោគផ្សិតក្នុងទឹក។ 
  • ប្រើម៉ាសបិទមុខពីខាងក្រៅ៖ បើសិនជាខ្យល់ត្រជាក់ធ្វើអោយអ្នកក្អក់កាន់តែខ្លាំង និងពិបាកដកដង្ហើមកាន់តែខ្លាំងនោះ ចូរពាក់ម៉ាសសិនមុនពេលចេញទៅខាងក្រៅផ្ទះ។ 
  • កាត់បន្ថយការជក់បារី៖ ការជក់បារីធ្វើអោយប្រឈមកាន់តែខ្លាំងនឹងការរលាកទងសួតរ៉ាំរ៉ៃ។
  • ចាក់វ៉ាក់សាំង៖ ករណីភាគច្រើននៃជំងឺរលាកទងសួតស្រួចស្រាវបណ្តាលមកពីវីរុសបង្កជំងឺផ្តាសាយ។ ការចាក់វ៉ាក់សាំងបង្ការជំងឺផ្តាសាយរាល់ឆ្នាំអាចជួយការពារអ្នកពីជំងឺផ្តាសាយបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
  • លាងដៃ៖ ដើម្បីបន្ថយការប្រឈមនឹងការបង្ករោគដោយវីរុស ចូរលាងដៃអោយបានញឹកញាប់ និងមានទម្លាប់ប្រើទឹកលាងដៃផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង