ល្មុត គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឈ្ងុយនៅពេលទុំនិងសម្បូរណាស់ដែរក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ឬចូលចិត្តទទួលទានផ្លែឈើនេះយ៉ាងណាក៏ដោយ ក៏ប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា វាអាចផ្ដល់អត្ថប្រយោជន៍ល្អៗគួរឱ្យភ្ញាក់ផ្អើលចំពោះសុខភាពបាន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh
នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានដ៏ប្រសើរនៃការទទួលទានផ្លែល្មុត ៖

១. ទប់ស្កាត់ជំងឺពុកឆ្អឹង

នោះក៏ព្រោះតែល្មុតជាប្រភពដ៏ប្រសើរនៃជាតិកាល់ស្យូមដែលល្អសម្រាប់សុខភាពឆ្អឹង ជួយបង្កើនដង់ស៊ីតេឆ្អឹង និងទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹង។

២. ថ្នាំរងាប់អារម្មណ៍បែបធម្មជាតិ

ល្មុត គឺជាថ្នាំបែបធម្មជាតិមួយប្រភេទដែលជួយរំងាប់អារម្មណ៍ដោយមានប្រសិទ្ធិភាពកាត់បន្ថយ ក៏ដូច
ជាបំបាត់បញ្ហានៃភាពស្ត្រេសតានតឹង និងសម្រួលដល់សសៃប្រសាទ។ ជាញឹកញយ អ្នកដែលមានជំងឺគេងមិនលក់ និងឆាប់ភ័យស្លុតត្រូវបានណែនាំឲ្យធ្វើការដាក់បញ្ចូលផ្លែល្មុតក្នុងរបបអាហារប្រចាំថ្ងៃ ក៏ព្រោះល្មុត គឺហាក់ដូចជាថ្នាំប្រឆាំងនឹងជំងឺផ្លូវចិត្ត។

៣. ទប់ស្កាត់មហារីកពោះវៀនធំ

ល្មុតមានផ្ទុកសម្បូរទៅដោយជាតិសសៃ Dietary Fiber ដែលចាំបាច់សម្រាប់រក្សាសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរនិងកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។ ជាតិសសៃក៏ជួយដោះស្រាយបញ្ហាពិបាករំលាយអាហារទប់ស្កាត់អាការៈទល់លាមកផងដែរ។ ការទទួលទានផ្លែល្មុតជាប្រចាំក៏ជួយសម្រាលទប់ស្កាត់អាការៈពាក់ព័ន្ធនឹងក្រពះដូចជា ការក្អួត និងហើមពោះគួរឱ្យកត់សម្គាល់។

. ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់

ល្មុតទុំស្រស់ គឺជាប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់រួមមាន ជាតិទង់ដែង ប៉ូតាស្យូម និងជាតិដែក។ វាក៏មានផ្ទុកនូវវីតាមីន niacin រួមទាំងអាស៊ីតល្អ folate និង pantothenic ផងដែរ។ សមាសធាតុទាំងនេះ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយរឹងមាំ និងជួយសម្រួលដល់ដំណើរនៃការរំលាយអាហារ។

៥. មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

ផ្លែល្មុត គឺផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម Tannins ដែលមានប្រសិទ្ធិភាពជួយកម្ចាត់ប្រយុទ្ធប្រឆាំងនឹងបាក់តេរី វីរុស ប៉ារ៉ាស៊ីត ក៏ដូចជាផលប៉ះពាល់នៃការរលាកក្នុងរាងកាយដែលបង្កបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺច្រាលទឹកអាស៊ីតក្រពះ ជំងឺរលាកក្រពះពោះវៀនផងដែរ។

៦. ផ្ដល់ថាមពលបន្ថែម

ល្មុត មានផ្ទុកនូវជាតិស្ករធម្មជាតិដូចជា sucrose និង fructose ដែលជួយស្ដារ ក៏ដូចជាបង្កើនថាមពលក្នុងរាងកាយឡើងវិញភ្លាមៗតាមបែបធម្មជាតិ។

៧. ប្រភពនៃវីតាមីនចាំបាច់

ផ្លែល្មុតមានផ្ទុកនូវវីតាមីនល្អៗចាំបាច់សម្រាប់រាងកាយដូចជា វីតាមីន A និង C។ វីតាមីន A គឺចាំបាច់សម្រាប់រក្សាសុខភាពភ្នែកឲ្យមើលឃើញបានកាន់តែច្បាស់ ហើយជៀសឆ្ងាញពីបញ្ហានៃជំងឺភ្នែកផ្សេងៗ។ ការទទួលទានផ្លែឈើធម្មជាតិដែលមានផ្ទុកសម្បូរទៅដោយវីតាមីន A ក៏ជួយកាត់បន្ថយ
ហានិភ័យនៃជំងឺមហារីកសួត និងជំងឺមាត់ធ្មេញគួរអោយយកត់សម្គាល់។ ចំណែកឯវីតាមីន C វិញ ជាវីតាមីនដែលចាំបាច់សម្រាប់សុខភាពស្បែក និងភ្នាសទឹករំអិលល្អប្រសើរ រួមទាំងជួយទប់ស្កាត់ការឆ្លងមេរោគ និងកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ចំពោះកោសិកាចេញពីរាងកាយផងដែរ។

៨. សុខភាពភ្នែក

បរិមាណនៃវីតាមីន A ក្នុងផ្លែល្មុតនឹងជួយការពារភ្នែករបស់អ្នកពីបញ្ហាផ្សេងៗបានយ៉ាងប្រសើរ។
ក៏ព្រោះតែវីតាមីន A ជាសារធាតុចិញ្ចឹមចាំបាច់បំផុតសម្រាប់សុខភាពភ្នែក ដូច្នេះការរួមបញ្ចូលល្មុតក្នុងរបបអាហារប្រចាំថ្ងៃ គឺជាអ្វីដែលអ្នកគួរធ្វើដើម្បីជៀសផុតពីហានិភ័យនៃជំងឺភ្នែកផ្សេងៗ៕ 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង