ប្រេងអូលីវផ្ទុកទៅដោយសារធាតុ Phenols, Sterols, Fatty Acids ដូចជា Linolenic Acid, Palmitic acid, oleic acid និង Vitamin E ដែលមានសកម្មភាពជាអង់ទីអុកស៊ីដង់។
ប្រេងអូលីវក៏សម្បូរទៅដោយជាតិខ្លាញ់ Monounsaturated Fat ដែលមានសារៈសំខាន់ចំពោះសុខភាពចាំតាំងពីវាជួយសម្រួលដល់ការរំលាយអាហារមកម្លេះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដូច្នេះតើវាមានប្រយោជន៍អ្វីខ្លះទៀតទៅនៅពេលយើងញ៉ាំប្រេងអូលីវមួយស្លាបព្រាបាយជារៀងរាល់ថ្ងៃ?
បញ្ហាររំលាយអាហារ
ប្រេងអូលីវអាចភ្ញោចជួយភ្ញោចដល់ការផលិតអងស៊ីម Lipase របស់លំពែងសម្រាប់ពង្រឹងដល់ប្រព័ន្ធរំលាយអាហារ។ សម្រាប់អាការៈផោម ហើមពោះ ក្រហាយដើមទ្រូង ឈឺក្រពះ និងពោះវៀនមិនធ្វើចលនា អ្នកអាចញ៉ាំប្រេងអូលីវមួយស្លាបព្រាកន្លះម៉ោងមុនញ៉ាំអាហារគ្រប់ពេលបាន។
កូឡេស្តេរ៉ុលឡើងខ្ពស់
សកម្មភាពជាអង់ទីអុកស៊ីដង់របស់ប្រេងអូលីវគឺជួយបញ្ហាជំងឺសរសៃឈាមបេះដូង និងកូឡេស្តេរ៉ុលឡើងខ្ពស់បាន។ ការស្រាវជ្រាវបានបង្ហាញថា ប្រទេសដែលញ៉ាំប្រេងអូលីវជាទៀងទាត់គឺមិនសូវមានអ្នកជំងឺបេះដូង និងកូឡេស្តេរ៉ុលឡើងខ្ពស់ដូចអ្នកញ៉ាំប្រេងសណ្តែក ឬបន្លែឡើយ។
រលាកសន្លាក់
បើសិនជាអ្នកកំពុងតែមានបញ្ហារលាកសន្លាក់ ការញ៉ាំអាហារទាំងឡាយណាដែលជួយបន្ថយការរលាកបានតាមបែបធម្មជាតិគឺជាវិធីសាស្រ្តដ៏មានប្រយោជន៍បំផុតមួយហើយ។ ប្រេងអូលីវអាចជួយដោះស្រាយការឈឺចាប់ និងរលាកបានតាមរយៈជីវជាតិរបស់វាតែម្តង។
ល្អចំពោះបេះដូង
ប្រេងអូលីវត្រូវបានគេស្គាល់ថាមានលក្ខណៈល្អចំពោះបេះដូង។ អ្នកជំនាញខាងសុខភាពបានណែនាំថា ការញ៉ាំប្រេងអូលីវមួយ ឬពីរស្លាបព្រាបាយរាល់ថ្ងៃអាចដោះស្រាយបញ្ហាបេះដូងបានហើយ។
ជ្រុះសក់
ដើម្បីសក់កាន់តែក្រាស និងព្យាបាលបញ្ហាសក់ជ្រុះនោះ ចូរម៉ាស្សាសក់ក្បាល និងស្បែកក្បាលជាមួយប្រេងអូលីវមុនពេលចូលគេង។ អ្នកអាចទុកវាចោលពេញមួយយប់ហើយចាំលាងសម្អាតវានៅពេលព្រឹកវិញ។
ចូរធ្វើបែបនេះពីពីរទៅបីដងជារៀងរាល់រាល់សប្តាហ៍ដើម្បីដោះស្រាយបញ្ហាសក់ជ្រុះ ដោយសារតែវាមានអាស៊ីតខ្លាញ់ល្អ វីតាមីន E និងជីវជាតិសំខាន់ផ្សេងៗទៀតដើម្បីជួយឲ្យសក់មានសុខភាពល្អ។
បង្ការជំងឺមហារីក
ការសិក្សាបង្ហាញថា ប្រេងអូលីវគឺជាអង់ទីអុកស៊ីដង់ដ៏ពេញលេញមួយដូចជា Phenols និង Vitamin E ដែលវាទំាងពីរនេះសុទ្ធតែជាសត្រូវស្លាប់រស់របស់ជំងឺមហារីកហើយ។
ជំនួយដល់ការសម្រកទម្ងន់
ប្រេងអូលីវមានភាពខ្លាមងមួយគឺជួយដល់ការសម្រាកទម្ងន់បានដោយសារតែការធ្វើអុកស៊ីតកម្មរបស់វាតែម្តង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)វាប្រហែលជាជួយបង្កើនអត្រានៃការរំលាយជាតិខ្លាញ់។
ជារៀងរាល់ព្រឹក មុនពេលញ៉ាំអាហារពេលព្រឹក អ្នកគួរតែញ៉ាំប្រេងអូលីវមួយស្លាបព្រាបាយដើម្បីផ្តល់ជាសុខភាពដល់រាងកាយ។ អ្នកក៏អាចញ៉ាំវាក្នុងអាហារបានដែរ៕