មិនខ្វល់ថាអ្នកអាយុ ៨០ឆ្នាំហើយ ឬទើបតែ ៨ឆ្នាំទេ ការដែលចូលចិត្តសកម្មភាពរាងកាយគ្រប់យ៉ាងរួមទាំងការរាំដែរនោះ វានឹងធ្វើឲ្យមានការផ្លាស់ប្តូរច្រើនសម្រាប់អ្នក។ សម្រាប់លក្ខណៈសុខភាពផ្លូវកាយល្អ នឹងជួយឲ្យអ្នកមានសុខភាពទូទៅកាន់តែល្អថែមទៀតនៅពេលមានការរីករាយជាមួយនឹងភ្លេចដែលចូលចិត្ត និងលើកទឹកចិត្តឲ្យរាំច្រើន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការរាំត្រូវបានគេចាត់ទុកថាជាការហាត់ប្រាណមួយ ដូច្នេះអត្ថប្រយោជន៍ចំពោះរាងកាយនឹងស្រដៀងគ្នានឹងការហាត់ប្រាណបង្កើនចង្វាក់បេះដូងដែរដូចជា៖
ពង្រឹងដល់សុខភាពបេះដូងសរសៃឈាម
អត្ថប្រយោជន៍ចំពោះសុខភាពបេះដូងនៃការរាំនឹងកើតឡើងភ្លាមៗសម្រាប់មនុស្សធំ។ រាល់ស្តាយនៃការរាំទាំងអស់នឹងធ្វើឲ្យវាក្លាយទៅជារបៀបហាត់ប្រាណបែបពង្រឹងដល់ចង្វាក់បេះដូងដ៏ឆ្លាតវៃ ដូចគ្នានឹងការហាត់ប្រាណដទៃទៀតដែរ ប៉ុន្តែមានការចូលរួមពីចលនារាងកាយខុសៗគ្នា។
ពង្រឹងដល់តុល្យភាព និងភាពរឹងមាំ
ហេតុផលមួយដែលការរាំគឺជារឿងល្អនោះគឺថា វាជាចលនារាងកាយជួយឲ្យមានភាពសមសួនដល់រាងកាយដ៏ឆ្លាតវៃមួួ ដោយសារតែមានការចូលរួមដោយចលនារាងកាយជាច្រើន និងបង្កើតចេញពីទិសដៅទាំងអស់តែម្តងនៅពេលរាំម្តងៗ។ ចលនាដែលយើងច្រើនតែធ្វើជាប្រចាំដូចជា ការដើរ ឡើងជណ្តើរ រត់លើម៉ាស៊ីន និងជិះកង់ កើតឡើងក្នុងទម្រងតែមួយ ប៉ុន្តែការរាំនឹងបង្កើតជាទម្រងរាងកាយទាំងអស់រួមទាំងបង្វិលខ្លួនចុះឡើយ ដែលនាំឲ្យសាច់ដុំទាំងអស់ធ្វើការ។ ករណីបែបនេះនឹងពង្រឹងដល់តុល្យភាពរាងកាយដែរ។
ផ្តល់ភាពថ្នមដល់រាងកាយ
ទម្រងនៃការរាំភាគច្រើនគឺស័ក្តិសមសម្រាប់អ្នកដែលមានដែនកំណត់នៃការធ្វើចលនា ឬមានបញ្ហាជំងឺរ៉ាំរ៉ៃ។ បើសិនជាបារម្ភអំពីភាពខ្លាំងក្លាក្នុងពេលរាំ ចូរពិគ្រោះជាមួយគ្រូពេទ្យ និងអ្នកបង្រៀនរាំសិនមុនពេលចាប់ផ្តើម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ពួកគេអាចជួយអ្នកផ្លាស់ប្តូរគ្រប់យ៉ាងបានបើសិនជាករណីចាំបាច់៕