ការសម្រាលកូនបែបធម្មជាតិ គឺជាការសម្រាលកូនដោយមិនមានការប្រើប្រាស់ថ្នាំអ្វីទាំងអស់។ ករណីខ្លះ ទោះបីជាមិនមានការប្រើថ្នាំក្នុងពេលសម្រាលក៏ដោយ តែក៏មានការប្រើឧបករណ៍ជំនួយដែរ ដូចជាម៉ាស៊ីនតាមដានចង្វាក់បេះដូងកូន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ស្រ្តីដែលសម្រាលកូនបែបធម្មជាតិគឺប្រើប្រាស់វិធីបន្ធូរអារម្មណ៍ និងគ្រប់គ្រងការដកដង្ហើមដើម្បីជួយបន្ថយការឈឺចាប់។
ស្រ្តីមួយចំនួនជ្រើសរើសការសម្រាលកូនធម្មជាតិដោយសារតែថ្នាំបំបាត់ការឈឺចាប់អាចជួយសម្រួលដល់ការសម្រាលកូនបាន ដូចជាជួយឲ្យលឿន ឬបន្ថយ។ ថ្នាំបំបាត់ការឈឺចាប់ក៏អាចមានឥទ្ធិពលលើម្តាយដែរដូចជា ខ្សោយសម្ពាធឈាម ឬចង្អោ។ ខ្លះទៀតជ្រើសរើសការសម្រាលដោយធម្មជាតិ ដោយសារតែចង់មានការគ្រប់គ្រងច្រើនទៅលើដំណើរការណ៍នៃការសម្រាលដូចជា ការគ្រប់គ្រងការឈឺចាប់របស់ពួកគេ ឬយល់ថា ការសម្រាលបែបនេះធ្វើឲ្យគេសមានភាពកាន់តែស្និទ្ធស្នាលនឹងបទពិសោធន៍សម្រាល និងចង់យល់ដឹងអំពីវាកាន់តែច្បាស់ថែមទៀត។
ក្នុងការសម្រាលដោយធម្មជាតិ អ្នកត្រូវការឲ្យចាប់ផ្តើមសម្រាលភ្លាមៗ និងដំណើរការណ៍ទាំងអស់គឺមិនមានការគ្រប់គ្រងពីឧបករណ៍វេជ្ជសាស្រ្តអ្វីឡើយរហូតដល់អ្នកសម្រាលរួច។ កាសម្រាលរបស់អ្នកនឹងមិនមានអ្វីជួយពន្លឿនឡើយលុះត្រាតែករណីចាំបាច់។
បើសិនជាអ្នកមានគម្រោងសម្រាលកូននៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព គ្រូពេទ្យ ឬឆ្មបអាចជួយអ្នកជ្រើសរើសពេលវេលាដែលល្អបំផុតបាន។ អាស្រ័យទោតាមអ្វីដែលអញនកចង់បាន អ្នកប្រហែលជាត្រូវការតាមដានជាប់ដូចជា ចង្វាក់បេះដូងកូន ឬចន្លោះពេលទៀងទាត់មួយដើម្បីប្រាកដថា អ្វីៗដំណើរការណ៍រលូនហើយ។
នៅពេលរាងកាយត្រៀមខ្លួនរួចហើយ អ្នកនឹងត្រូវសម្រាលកូនតាមទ្វារមាស ដែលជាជំហរសម្រាលមានផាសុកភាពបំផុត។ អ្នកនឹងមិនមានការជួយពីឧបករណ៍វេជ្ជសាស្រ្តអ្វីទាំងអស់លុះត្រាតែករណីចាំបាច់ដើម្បីផ្តល់សុវត្ថិភាព ដល់អ្នក និងកូន។
ជាមួយនឹងការសម្រាលកូនគ្រប់ប្រភេទ ការសម្រាលកូនបែបធម្មជាតិអាចនឹងត្រូវការពេលវេលាច្រើនខុសៗគ្នា។ ករណីមិនមានការជំនួយពីឧបករណ៍វេជ្ជសាស្រ្ត មាត់ស្បូននឹងត្រូវបើកបែបធម្មជាតិ ហើយអ្្នកនឹងមិនត្រូវការប្រើថ្នាំដើម្បីពន្លឿនការសម្រាលទេ ដូច្នេះវាអាចត្រូវការពេលយូរបន្តិចហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ការជំនួយពីវេជ្ជសាស្រ្តដូចជា ការចាក់ឆ្អឹងខ្នងក៏អាចធ្វើឲ្យការសម្រាលយឺតដែរ។ ការសម្រាលកូនច្រើនតែត្រូវការស៊ីពេលយូរជាងធម្មតាលើករណីស្រ្តីសម្រាលកូនដំបូង។ ការឈឺចាប់នៃការសម្រាលកូនក៏ខុសៗគ្នាសម្រាប់ស្រ្តីម្នាក់ៗដែរ។
ករណីភាគច្រើន អ្នកនឹងអាចគេងជាមួយកូនភ្លាមៗក្រោយពីសម្រាលកូនរួច និងចាប់ផ្តើមបំបៅដោះកូនលឿនបំផុតពេលកូនកើតរួច។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ដើម្បីត្រៀមខ្លួនសម្រាប់ការសម្រាលកូនធម្មជាតិ ចូរប្រាកដថា គម្រោងសម្រាលកូនអ្នកមានភាពច្បាស់លាស់ផង ហើយគ្រូពេទ្យ និងឆ្មបបានដឹងអំពីរបៀបដែលអ្នកចង់សម្រាលដែរ៕