លើមមនុស្សយើងគឺជាសរីរាង្គធំបំផុតទីពីរក្នុងរាងកាយ ហើយក៏សំខាន់បំផុតដែរ ដោយសារតែវាមាននាទីច្រោះជាតិពុលដែលគ្រោះថ្នាក់ចេញពីក្នុងឈាម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)មានវិធីសាស្រ្តវិជ្ជសាស្រ្តច្រើនណាស់ក្នុងការច្រោះជាតិពុលក្នុងថ្លើម ប៉ុន្តែវាក៏មានវិធីធម្មជាតិច្រើនដែរ ដែលអ្នកអាចធ្វើបានដើម្បីជួយឲ្យថ្លើមកាន់តែមានសុខភាពល្អ ជាពិសេសរបៀបញ៉ាំភេសជ្ជៈដែលអ្នកស្រួលរកតែម្តង។
បន្ថយការញ៉ាំគ្រឿងស្រវឹង និងកាហ្វេអ៊ីន
គ្រឿងស្រវឹង និងជាតិកាហ្វេអ៊ីនគឺជាមេមូលហេតុធំបំផុតដែលបញ្ចូលជាតិពុលជាច្រើនចូលទៅក្នុងថ្លើម និងមិនអាចឲ្យថ្លើមធ្វើការងាររបស់វាបានល្អឡើយ។ ដូច្នេះដើម្បីសម្អាតថ្លើមបានល្អ គឺកាត់បន្ថយការញ៉ាំភេសជ្ជៈទាំងនេះ។ ការស្រាវជ្រាវថ្មីៗបានបញ្ជាក់ថា កាហ្វេគ្មានជាតិកាហ្វេអ៊ីនប្រហែលជាជួយបន្ថយអង់ស៊ីមដែលបញ្ជាក់អំពីជាតិពុលក្នុងថ្លើមបាន។ ការញ៉ាំទឹកធម្មតាគឺជាជម្រើសដ៏ល្អបំផុត។
ញ៉ាំទឹកធម្មតាឲ្យបានច្រើន
ដើម្បីច្រោះជាតិពុលចេញពីក្នុងថ្លើមល្អ គឺត្រូវញ៉ាំទឹកយ៉ាងហោចណាស់ ១.៨លីត្រក្នុងមួយថ្ងៃ។ ការញ៉ាំទឹកច្រើនបែបនេះនឹងជួយបង្គ្រប់ជាតិទឹកក្នុងខ្លួន ដែលជំរុញដល់ការលូតលាស់ឡើងវិញនៃកោសិកាថ្លើមដែលងាប់ៗ។ វាក៏ជួយឲ្យថ្លើមបញ្ចេញជាតិពុលកាន់តែលឿន និងបង្កើនថាមពលដល់រាងកាយដែរ។
បន្ថែមក្រូចឆ្មាក្នុងរបបអាហារ
ចូរញ៉ាំទឹកក្រូចឆ្មា ឬតែក្រូចឆ្មាម្តងក្នុងមួយថ្ងៃ។ ទឹកក្រូចឆ្មានឹងទៅភ្ញោចការផលិតរបស់ទឹកប្រមាត់ដើម្បីបញ្ចេញជាតិពុលទៅក្រៅបាន។ វាក៏ជួយបង្ការការកើតមានគ្រួសក្នុងថង់ទឹកប្រមាត់ និងជំរុញដល់ការរំលាយអាហារ និងមុខងារថ្លើមធ្វើការស្រួលបួលផង។
ញ៉ាំតែបៃតង
តែបៃតងសម្បូរសារធាតុ Catechins ដែលជាអង់ទីអុកស៊ីដង់មួយប្រភេទ សម្រាប់បង្កើនមុខងាររបស់ថ្លើម និងបន្ថយការរក្សាជាតិខ្លាញ់ក្នុងថ្លើមផងដែរ។
បង្កើតទឹកក្រឡុកខ្លួនឯង
ការបង្កើតទឹកក្រឡុក ជាបន្លែនិងផ្លែឈើ ជាមធ្យោបាយដ៏ល្អក្នុងការសម្អាតថ្លើម ហើយអ្នកក៏អាចញ៉ាំវាបានគ្រប់ពេលដែលត្រូវការដែរ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ករណីបែបនេះ អ្នកគួរតែពិគ្រោះជាមួយអ្នកជំនាញខាងអាហារូបត្ថម្ភ ឬគ្រូពេទ្យសិនមុននឹងសម្រេចធ្វើវាញ៉ាំជាប្រចាំថ្ងៃ៕