មានកូនក្មេងជាច្រើនតែងតែមានទម្លាប់ប្រើខោទឹកនោមជានិច្ច ព្រោះគេតែងតែនោមដោយមិនប្រាប់ ដូចនេះគួរធ្វើដូចម្តេចទើបអាចឱ្យគេមិនមានទម្លាប់ប្រើខោទឹកនោមនោះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  1. ដំបូងអ្នកមិនត្រូវពាក់ខោទឹកនោមឱ្យគេទេ អ្នកត្រូវតែឱ្យគេនោមដាក់ខោ ដើម្បីឱ្យគេទទួលអារម្មណ៍ថាសើម នោះយូរទៅគេនឹងមានទម្លាប់ប្រាប់អ្នកនៅពេលដែលគេនោម។
  2. អ្នកអាចទិញបង្គន់ខ្នាតតូចដែលមានរូបតុកតាផ្សេងៗដើម្បីទាក់ទាញកូនឱ្យជុះដាក់បង្គន់។
  3. អ្នកគឺជាគំរូល្អដល់កូន ដោយនៅពេលដែលអ្នកចង់ទៅបត់ជើងតូច អ្នកអាចប្រាប់កូនបាន នោះគេនឹងតាមអ្នកចូលទៅក្នុងបន្ទប់ទឹក អ្នកអាចអង្គុយឱ្យគេមើល នោះគេនឹងធ្វើតាម។
  4. អ្នកអាចឱ្យកូនមើលរឿងតុកតាដែលមានទាក់ទងនឹងរឿងចូលបន្ទប់ទឹក នោះគេនឹងរៀនតាមតុកតាជាមិនខានឡើយ។
  5. អ្នកត្រូវតែមានចិត្តអំណត់ក្នុងដំណាក់កាល់ដែលបង្រៀនកូនឱ្យជុះដាក់បង្គន់ ព្រោះគេអាចជុះដាក់ខោគ្រប់ពេល ដូចនេះអ្នកត្រូវតែមានចិត្តអំណត់ដើម្បីជូតទឹកនោមរបស់កូន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
Loading...