ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកមិនមានផ្ទៃពោះបានសម្រេច។ តើមានអ្វីខ្លះទៅ?

  1. នៅពេលដែលអ្នកតែងតែនៅក្នុងផ្សែងពុល និងនៅកន្លែងដែលមានសម្លេងរំខានច្រើន អ្នកនឹងមិនងាយមានផ្ទៃពោះបានសម្រេចឡើយ ព្រោះសារធាតុពុលទាំងនោះអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់។
  2. នៅពេលដែលអ្នកមានអាយុច្រើន ក៏ពិបាកមានផ្ទៃពោះដែរ។ ដូចនេះ បើអ្នកចង់មានសម្រេច អ្នកគួរតែពរពោះក្នុងវ័យរាងក្មេង ទើបអាចមានបានសម្រេច។
  3. ប្រសិនជាអ្នកតែងតែលេបថ្នាំពន្យារកំណើត វានឹងធ្វើឲ្យអ្នកមិនមានកូនឡើយ។ ម្យ៉ាងទៀត នៅពេលដែលអ្នកមានជំងឺដែលទាក់ទងនឹងរោគស្ត្រី ក៏មិនអាចមានផ្ទៃពោះបានដែរ។ ដូចនេះ អ្នកគួរតែពិនិត្យសុខភាពឲ្យបានច្បាស់ ទើបអាចព្យាបាលបានទាន់ពេលវេលា។
  4. ប្រសិនជាអ្នកចង់មានកូន អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ដោយបោះសម្ពាធទាំងឡាយចោលឲ្យអស់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ការមានផ្ទៃពោះរបស់អ្នកបាន។
  5. អ្នកគួរតែកែចោលទម្លាប់ចូលគេងយប់ជ្រៅ ញ៉ាំអាហារមិនទៀងពេល ការជក់បារី និងញ៉ាំស្រាជាដើម ទើបអាចធ្វើឲ្យអ្នកមានផ្ទៃពោះបានសម្រេច៕
Loading...