ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នករបៀបរួមភេទដែលធ្វើឲ្យស្បូនអ្នកឆាប់ខូច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នករួមភេទដោយមិនបានប្រើថ្នាំពន្យារកំណើត អ្នកនឹងអាចមានផ្ទៃពោះដោយចៃដន្យ។ ដូចនេះ នៅពេលដែលអ្នកធ្វើការពន្លូតកូនចេញច្រើនដង នឹងធ្វើឲ្យស្បូនអ្នកខ្ទេចយ៉ាងងាយជាទីបំផុត។ ជាពិសេស អាចធ្វើឲ្យអ្នកអាចប្រឈមមុខនឹងការគ្មានកូនក៏មានដែរ។
- នៅពេលដែលអ្នករួមភេទរួច ហើយអ្នកមិនព្រមសម្អាតឲ្យបានស្អាត ក៏បន្តគេងលក់ នោះនឹងធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែសម្អាតឲ្យបានស្អាត មិនថាអ្នកងងុយគេងយ៉ាងណាក៏ដោយ ក៏អ្នកត្រូវតែសម្អាតផងដែរ។
- មុនអាយុ១៨ឆ្នាំ អ្នកមិនគួររួមភេទទេ ព្រោះស្បូនអ្នកមិនទាន់លូតលាស់បានល្អ។ ជាហេតុដែលធ្វើឲ្យស្បូនអ្នកប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំង។ ដូចនេះ អ្នកមិនគួររួមភេទក្នុងអាយុក្មេងពេកឡើយ ទើបមិនបំផ្លាញស្បូនអ្នក។
- ការរួមភេទច្រើនដងពេក នឹងធ្វើឲ្យស្បូនអ្នកមិនស្រួលឡើយ ព្រោះអាចរបួសបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីចំណុចទាំងនេះ ទើបស្បូនអ្នកមិនបំផ្លាញដោយដៃ និងទង្វើអ្នកផ្ទាល់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)