ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយសង្គ្រោះអាពាហ៍ពិពាហ៍អ្នកនៅពេលដែលជួបនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរធ្វើខ្លួនឲ្យមានអំណាចខ្លាំងនៅចំពោះមុខស្វាមីឡើយ ព្រោះនៅពេលដែលអ្នកគ្រប់គ្រងគេច្រើន នោះគេនឹងកាន់តែធុញ និងមិនពេញចិត្តអ្នកឡើយ។ ដូចនេះ បើអ្នកចង់ដោះស្រាយបញ្ហា អ្នកគួរតែទុកមុខមាត់ដល់គេខ្លះ ហើយចេះគោរពគេខ្លះ ទើបអ្នកអាចរស់នៅជាមួយគ្នាបានសុភមង្គល។
- អ្នកមិនគួរតែងតែសួរគេថា គេស្រឡាញ់អ្នកឬអត់ទេ ព្រោះអាចធ្វើឲ្យគេធុញខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រើវិធីផ្សេងដើម្បីទាក់ទាញចិត្តរបស់គេ។
- មានពេលខ្លះ អ្នកអាចសាកល្បងកែប្រែខ្លួនបាន ព្រោះបើអ្នកតម្រូវឲ្យតែស្វាមីអ្នកកែ ហើយអ្នកនៅតែរក្សាចរិតដដែរ នោះមនោសញ្ចេតនាអ្នកនឹងអាចប្រែប្រួលបាន។ ដូចនេះ អ្នកអាចសាកល្បងអ្វីដែលថ្មី ដើម្បីឲ្យអ្នកទាំងពីរមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។
- អ្នកគួរតែដោះស្រាយរឿងរួមភេទឲ្យបានល្អ ព្រោះបើអ្នកមិនអាចដោះស្រាយបានទេ នោះស្វាមីអ្នកនឹងអាចចេញក្រៅដើម្បីរកនារីផ្សេងដើម្បីបំពេញតម្រូវការរបស់គេ។
- ចុងក្រោយ អ្នកគួរតែធ្វើជាប្រពន្ធល្អ កូនប្រសារល្អ និងម្តាយល្អ ដោយមើលថែទាំគ្រួសារឲ្យបានល្អ ទើបអ្នកអាចទទួលបានចិត្តស្មោះរបស់ស្វាមីរបស់អ្នកបានយ៉ាងងាយ៕