ប្រសិនជាអ្នកចង់ឲ្យបុរសម្នាក់ស្មោះត្រង់នឹងអ្នក អ្នកគួរតែប្រយ័ត្ននូវចំណុចទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

  1. ដំបូងអ្នកគួរតែថែរាងអ្នកឲ្យបានល្អ ព្រោះមានតែរាងស្អាត និងសម្រស់នៅក្មេងរហូតទេ ទើបអាចចាប់ចិត្តបុរសឲ្យជាប់បាន ហើយគេក៏មិនទៅរកក្រៅដែរ។
  2. អ្នកគួរតែធ្វើជានារីខ្មែរ ដោយមិនគួរលាបពណ៌សក់ និងស្លៀកពាក់ឆើតឆាយនោះទេ។ ជាពិសេស អ្នកក៏មិនគួរចោះត្រចៀកពាក់ក្រវិលច្រើនផងដែរ ព្រោះបុរសភាគច្រើនស្រឡាញ់មនុស្សស្រីដែលសុភាពរាបសារ មិនតែងខ្លួនហួសដែនកំណត់។
  3. នារីដែលចេះរកចំណូលខ្លួនឯងក៏បុរសស្រឡាញ់ដែរ ហើយស្មោះចំពោះអ្នកទៀតផង ព្រោះអ្នកមានលុយចាយដោយមិនពឹងលើបុរស។ ដូចនេះ គេនឹងផ្តល់កិត្តិយសដល់អ្នក ហើយមិនក្បត់នឹងអ្នកឡើយ ព្រោះអ្នកមិនពឹងលើគេដើម្បីរស់។
  4. នៅចំពោះមុខបុរស អ្នកគួរតែធ្វើជានារីដែលមានចរិតទន់ភ្លន់ ទើបអាចទាក់ទាញបុរសមិនឲ្យបែកចិត្តពីអ្នកបាន។
  5. មានពេលខ្លះ អ្នកគួរតែស្របតាមចិត្តរបស់បុរសខ្លះ ដោយមិនគួរតែងតែប្រឆាំងនឹងគំនិតរបស់គេទេ ទើបអាចធ្វើឲ្យចិត្តគេមិនប្រែប្រួលបាន។
  6. ប្រសិនជាអ្នកចង់ចាប់ចិត្តរបស់បុរសម្នាក់ឲ្យជាប់ អ្នកគួរតែចាប់ក្រពះគេឲ្យជាប់ជាមុនសិន។ នៅពេលដែលអ្នកចេះចម្អិនម្ហូបដែលឆ្ងាញ់ នោះអ្នកនឹងអាចជាប់ឈ្មោះជាប្រពន្ធរបស់គេបានយ៉ាងងាយ។
  7. អ្នកគួរតែធ្វើជានារីដែលឆ្លាតម្នាក់ ដោយមិនគួរធ្វើជាមនុស្សស្រីដែលល្ងង់នោះទេ។ នៅពេលដែលអ្នកឆ្លាត អ្នកនឹងអាចជួយបុរសបានយ៉ាងល្អ។ ដូចនេះ គេនឹងស្មោះនឹងអ្នកខ្លាំងណាស់។
  8. អ្នកក៏មិនគួរដើរជាមួយមិត្តភក្តិប្រុសច្រើនដែរ ព្រោះអាចធ្វើឲ្យគេយល់ច្រឡំបាន។ ដូចនេះ បើគ្មានរឿងទេ អ្នកគួរតែរក្សាគម្លាតរវាងមិត្តភក្តិប្រុសទាំងនោះ។
  9. នៅពេលដែលអ្នកណាត់ជួបគ្នា អ្នកមិនគួរលេងតែទូរស័ព្ទទេ ព្រោះអាចធ្វើឲ្យបុរសម្នាក់នោះធុញបាន ហើយគិតថាអ្នកទុកគេមិនសំខាន់ឡើយ។
  10. ចុងក្រោយ អ្នកមិនគួរនិយាយដើមរបស់អ្នកដទៃនៅចំពោះមុខគេឡើយ ព្រោះបើអ្នកហ៊ានតែនិយាយ នោះគេនឹងគិតមិនល្អលើអ្នកឡើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង