Side profile of a businesswoman looking sad

នៅពេលដែលអ្នកមិនមានអារម្មណ៍ក្នុងការបំពេញការងារ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?

  1. មុនពេលដែលអ្នកចាប់ផ្តើមបំពេញការងារ អ្នកអាចធ្វើរឿងមួយចំនួនដើម្បីជួយលើកទឹកចិត្តអ្នកឲ្យធ្វើការបានល្អ។ ដូចនេះ អ្នកអាចញ៉ាំរបស់ដែលអ្នកចូលចិត្តពិសារ ឬមើលរឿងកំប្លែងដើម្បីរំសាយអារម្មណ៍ក្នុងការបំពេញការងារ។
  2. អ្នកគួរតែរៀបចំតុធ្វើការអ្នកឲ្យមានរបៀបររៀបរយ ព្រោះបើតុការងារអ្នកគ្មានសណ្តាប់ធ្នាប់ អ្នកនឹងគ្មានអារម្មណ៍ក្នុងការបំពេញការងារឡើយ ថែមទាំងមិនអាចផ្តោតអារម្មណ៍ទៀតផង។
  3. អ្នកអាចស្តាប់តន្ត្រីមុនពេលចាប់ផ្តើមធ្វើការបាន ព្រោះតន្ត្រីនេះអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ដូចនេះ អ្នកនឹងមានអារម្មណ៍ល្អក្នុងពេលបំពេញការងារជាមិនខានឡើយ។
  4. អ្នកអាចបែងចែកការងារលំបាកទាំងឡាយឲ្យទៅជាផ្នែកតូចៗ ព្រោះការធ្វើបែបនេះ អាចជួយលើកទឹកចិត្តអ្នកឲ្យមានអារម្មណ៍ខ្ពស់ក្នុងការបំពេញការងារបានយ៉ាងល្អ។
  5. អ្នកអាចសហការជាមួយមិត្តរួមការងារដើម្បីបំពេញការងារទាំងនោះបាន ព្រោះនៅពេលដែលអ្នកចេះសហការគ្នាបានល្អ លទ្ធផលដែលអ្នកទទួលបានពីការងារគឺមិនទាបឡើយ។
  6. អ្នកអាចបិទភ្នែករបស់អ្នក រួចចាប់ផ្តើមស្រមៃឃើញពីពេលដែលអ្នកជោគជ័យ នោះវានឹងអាចជួយលើកទឹកចិត្តអ្នកឲ្យធ្វើការងារបានយ៉ាងល្អ ហើយអាចផ្តោតអារម្មណ៍ទៀតផង។ ដូចនេះ អ្នកអាចសាកល្បងតាមវិធីខាងលើបាន ដើម្បីលទ្ធផលការងាររបស់អ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង