ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកមិនអាចញ៉ាំកាហ្វេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកកំពុងជក់បារី អ្នកមិនគួរញ៉ាំកាហ្វេឡើយ ព្រោះនៅពេលដែលសារធាតុដែលមានក្នុងបារីប៉ះនឹងសារធាតុដែលមានក្នុងកាហ្វេ វានឹងអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីកបានយ៉ាងងាយ។
- នៅពេលដែលអ្នកកំពុងតែបំពេញការងារ អ្នកក៏មិនគួរពិសារកាហ្វេដែរ ព្រោះវាអាចធ្វើឲ្យអារម្មណ៍អ្នកមិននឹងនរឡើយ ដោយអាចធ្វើឲ្យបេះដូងអ្នកលោតញាប់ ថែមទាំងអាចធ្វើឲ្យសម្ពាធឈាមអ្នកឡើងខ្ពស់ទៀតផង។
- នៅពេលដែលអ្នកញ៉ាំស្រា អ្នកមិនអាចប៉ះពាល់កាហ្វេឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមអ្នក ដោយធ្វើឲ្យឈាមអ្នកដើរមិនស្រួលឡើយ ថែមទាំងអាចផ្តល់សម្ពាធដល់បេះដូងអ្នកទៀតផង។
- អ្នកមិនគួរញ៉ាំកាហ្វេច្រើនហួសកំណត់ឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកណាស់ ដោយអាចធ្វើឲ្យអ្នកអាចកើតមានអាការៈពុលបានយ៉ាងងាយជាទីបំផុត៕