មានកូនជាច្រើនតែងតែតាមម្តាយស្អិតជានិច្ច មិនខ្វល់ថាម្តាយទៅណាទេ គេតែងតែតាមពីក្រោយ មិនឱ្យឃ្លាតសូម្បីតែមួយវិនាទី ដូចនេះគួរធ្វើដូចម្តេចទើបកូនមិនតាមអ្នករហូត? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចទៅពិគ្រោះជាមួយអ្នកជំនាញដើម្បីឱ្យគេផ្តល់យោបល់ផ្សេងៗដល់អ្នកបាន បើទុកយូរអ្នកនឹងពិបាកក្នុងការពត់កូនហើយ ព្រោះបើអ្នកឃ្លាត កូននឹងយំមិនឈប់ ហើយអ្នកក៏ពិបាកទៅណាមកណាដែរ ដូចនេះបើអាចពត់បានតាំងពីតូច អ្នកគួរតែធ្វើឱ្យហើយទៅ ហើយអ្នកជំនាញនឹងអាចផ្តល់យោបល់ដែលល្អៗដល់អ្នកបាន ដោយមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកូនឡើយ។
- បើអ្នកមិនចង់រកអ្នកជំនាញ អ្នកអាចធ្វើដូចវិធីខាងក្រោមនេះក៏បានដែរ ដោយនៅពេលដែលកូនយំតាមអ្នក អ្នកមិនត្រូវទន់ចិត្តមកពរ ហើយឱបកូនឡើយ ព្រោះបើអ្នកធ្វើបែបនេះកូននឹងតាមអ្នកកាន់តែខ្លាំង ផ្ទុយទៅវិញអ្នកគួរតែទុកឱ្យម្តាយអ្នកមើលថែកូន ដោយទុកឱ្យកូនយំ នោះយូរទៅគេនឹងឈប់យំដោយឯង ហើយអ្នកមិនបាត់បារម្ហថាគេនឹងយំមិនបាត់ឡើយ ព្រោះមានម្តាយអ្នកមើលថែកូនអ្នកហើយ។
- វិធីម៉្យាងទៀតគឺអ្នកមិនត្រូវនៅជិតកូន២៤ម៉ោងទេ អ្នកអាចឱ្យគេនៅជិតប៉ា យាយតា ពូមីងរបស់គេខ្លះ ទើបគេមិនសូវស្អិតជាប់អ្នក២៤ម៉ោងមិនព្រមឃ្លាត ម៉្យាងទៀតការនៅជិតមនុស្សផ្សេងៗគ្នាច្រើន អាចឱ្យកូនមានអារម្មណ៍ស្រស់ស្រាយ។
- នៅពេលដែលដល់វ័យផ្តាច់ទឹកដោះម្តាយ អ្នកគួរតែផ្តាច់ មិនត្រូវទុកយូរទេ ព្រោះបើទុកយូរកូននឹងកាន់តែតាមអ្នកមិនព្រមលែងឡើយ។
- បើដល់អាយុបញ្ជូនកូនទៅសាលាមត្តេយ្យ អ្នកគួរតែបញ្ជូនឱ្យគេទៅរៀនទៅ ព្រោះនេះក៏ជាវិធីដែលជួយកូនមិនសូវតាមអ្នកដែរ ព្រោះបើគេទៅរៀន គេនឹងមានមិត្តភក្តិ នោះគេនឹងចង់លេងតែជាមួយមិត្តគេទេ គេនឹងមិនសូវនឹកអ្នកឡើយ ហើយការបញ្ជូនកូនឱ្យទៅរៀនតាំងពីក្មេង គឺល្អណាស់សម្រាប់កូន ព្រោះកូនអាចរៀនបញ្ជេញសម្លេងបានច្បាស់ល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)