មានមនុស្សមួយចំនួនក្រោយពេលដែលឆ្លងផុតការលំបាកទាំងឡាយនឹងអាចក្លាយជាអ្នកមានបាន។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីឆ្នាំទាំង៤ដែលអាចមានវាសនាក្លាយជាអ្នកមាន។ តើមានឆ្នាំណាខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំកុរ
អ្នកដែលកើតនៅឆ្នាំនេះមានជីវភាពសាមញ្ញតាំងពីដើម។ ប៉ុន្តែគេជាមនុស្សដែលមានការខិតខំប្រឹងប្រែងក្នុងជីវិត។ ជាហេតុដែលអាចក្លាយជាអ្នកមាននៅថ្ងៃណាមួយ។
ឆ្នាំរោង
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានពន្លឺរះលើខ្លួនជានិច្ច។ ដូចនេះគេអាចប្រើពន្លឺនេះដើម្បីទាក់ទាញអ្នកដទៃ។ នៅពេលវ័យក្មេង គេរកបានប្រាក់ពុំសូវច្រើនឡើយ តែគេជាមនុស្សដែលចេះសន្សំ។ លុះដល់វ័យកណ្តាល គេនឹងអាចក្លាយជាអ្នកមានដោយមិនដឹងខ្លួន។
ឆ្នាំវក
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលចូលចិត្តប្រើសកម្មភាពមកបញ្ជាក់សមត្ថភាពខ្លួន។ គេជាមនុស្សដែលតែងតែប្រើចិត្តសុទិដិ្ឋនិយមដើម្បីប្រឈមមុខនឹងជីវភាពលំបាកជានិច្ច។ ជាហេតុដែលអាចធ្វើឲ្យជីវភាពគេកាន់តែប្រសើរឡើង។
ឆ្នាំថោះ
អ្នកដែលកើតនៅឆ្នាំនេះ ក្រោយពេលដែលឆ្លងកាត់រឿងជាច្រើន នឹងអាចរកឃើញគោលដៅរបស់ខ្លួន។ ដូចនេះក្រោយពេលដែលគេខិតខំប្រឹងប្រែងរួច នឹងអាចក្លាយជាអ្នកមាននៅថ្ងៃណាមួយជាមិនខាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)