អំពិលជាផ្លែឈើមានរសជាតិជូរអែម ហើយអាចទទួលទានបានទាំងនៅពេលខ្ចីនិងទុំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) បើទោះជាភាគច្រើននៃពួកយើងស្គាល់ឬឧស្សាហ៍ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនធ្លាបចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលវិជ្ជមានគួរអោយភ្ញាក់ផ្អើលនៃផ្លែអំពិល ៖
១. បង្កើនការរំលាយអាហារ
អំពិលមានផ្ទុកសារធាតុ laxatives ព្រមទាំងជាតិសសៃខ្ពស់ដែលល្អសម្រាប់ការរំលាយអាហារទប់ស្កាត់បញ្ហាទល់លាមកនិងជំងឺច្រាលទឹកអាស៊ីតក្រពះបានយ៉ាងប្រសើរ។
២. ទប់ស្កាត់ជំងឺមហារីកពោះវៀនធំ
ជាតិសសៃជាប្រភពនៃជាតិអាស៊ីត tartaric ដ៏មានឥទ្ធិពលអាចផ្ដល់នូវការការពារប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។ បរិមាណនៃជាតិសសៃនៃផ្លែអំពិលក៏ជួយការពារពោះវៀនធំប្រឆាំងនឹងសារធាតុគីមីដែលបង្កជំងឺមហារីកផងដែរ។
៣. គ្រប់គ្រងសម្ពាធឈាម
អំពិលក៏ជាប្រភពនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពជួយចាត់ចែងសារធាតុរាវក្នុងរាងកាយ ព្រមទាំងគ្រប់គ្រងសម្ពាធឈាមនិងចង្វាក់បេះដូងទៀតផង។ អំពិលក៏មានផ្ទុកជាតិដែកដែលជួយរាងកាយផលិតកោសិកាគ្រាប់ឈាមក្រហមគួរអោយសម្គាល់។
៤. រក្សាតុល្យភាពនៃកម្រិតកូឡេស្តេរ៉ូល
បរិមាណនៃជាតិសសៃនៃអំពិលក៏មានប្រសិទ្ធិភាពកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរទប់ស្កាត់ហានិភ័យនៃជំងឺសសៃឈាមបេះដូង។
៥. បង្កើនសុខភាពភ្នែក
អំពិលមានផ្ទុកសម្បូរទៅដោយវីតាមីន A ដែលចាំបាច់ជួយរក្សាសុខភាពភ្នែកល្អប្រសើរមើលឃើញបានកាន់តែច្បាស់ជៀសផុតពីជំងឺផ្សេងៗ។ វាក៏មានផ្ទុកសារធាតុម្យ៉ាងដែលជួយការពារនិងព្យាបាលបញ្ហាភ្នែកស្ងួតផងដែរ។
៦. ទប់ស្កាត់ការឆ្លងមេរោគ
អំពិលជាអ្នកការពារដ៏ប្រសើរសម្រាប់អ្នក។ វាទប់ស្កាត់ជំងឺរាក់ស៊ីធ្មេញ និងរោគឆ្លងផ្សេងៗជាច្រើនទៀត។ ស្លឹកអំពិលក៏ត្រូវបានប្រើជាតែរុក្ខជាតិជួយព្យាបាលសម្រាលអាការៈនៃជំងឺគ្រុនក្ដៅប្រកប
ដោយប្រសិទ្ធិភាពខ្ពស់៕