នៅពេលមករដូវម្តង ស្រ្តីច្រើនតែមានអារម្មណ៍មិនស្រួលនៅជុំវិញពោះ ចង្កេះ និងភ្លៅ។ ពេលមករដូវម្តងៗ សាច់ដុំរបស់ស្បូននឹងត្រូវកន្ត្រាក់លាៗដើម្បីជម្រុះភ្នាស់របស់វាចេញ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ពេលខ្លះអ្នកអាចនឹងមានការឈឺចាប់បែបរមួលៗ ខណៈពេលខ្លះទៀតអាចនឹងចង្អោ ក្អួត ឈឺក្បាល ឬរាករូស។ 

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ស្រ្តីដែលមានការឈឺចាប់ក្នុងពេលមករដូវតិចតួច ឬខ្លះបណ្តោះអាសន្ន យកល្អគួរតែធ្វើទៅតាមវិធីបំបាត់ការឈឺចាប់ទាំងនេះដូចខាងក្រោមសិនទៅ៖ 

លេបថ្នាំបំបាត់ការឈឺចាប់

ពពួកថ្នាំ NSAIDS ច្រើនតែត្រូវបានគ្រូពេទ្យណែនាំលើករណីឈឺចាប់ក្នុងពេលមករដូវខ្លាំង និងធ្លាក់ឈាមរដូវច្រើនៗ។ ថ្នាំទាំងនេះអាចមានដូចជា Ibuprofen (Advil) និង Naproxen (Aleve, Naprosyn)។ 

ស្អំទឹកក្តៅ

ការស្អំទឹកក្តៅនៅពោះ និងចង្កេះអាចជួយបំបាត់ការឈឺចាប់បាន។ កាលពីឆ្នាំ ២០១២ មានការសិក្សាមួយបានផ្តោតទៅលើស្រ្តីអាយុចាប់ពី ១៨ ទៅ៣០ឆ្នាំ ដែលមករដូវជាទៀងទាត់នោះបានរកឃើញថា ការស្អំទឹកក្តៅត្រឹម ៤០អង្សារ អាចមានប្រសិទ្ធភាពបំបាត់ការឈឺចាប់ដូចគ្នានឹងថ្នាំ Ibuprofen ដែរ។ ការស្អំនេះគួរតែធ្វើត្រឹមតែម្តង ២០នាទី និងចំនួន ៣ ទៅ៤ដងក្នុងមួយថ្ងៃបានហើយ។ 

ការរួមភេទ

ខណៈពេលដែលមិនមានការសិក្សាណាមួយដែលផ្តោតត្រង់ៗទៅលើឥទ្ធិពលនៃការឈានដល់ចំណុចកំពូលក្នុងពេលរួម ទៅលើការឈឺចាប់ក្នុងពេលមករដូវក៏ដោយ តែវិទ្យាសាស្រ្តបានណែនាំថា វាទំនងជាមានប្រយោជន៍។ ការឈានដល់ចំណុចកំពូលក្នុងពេលភ្ញោចតាមទ្វារមាស នឹងជំរុញដល់ការបញ្ចេញសារធាតុចម្លងសរសៃប្រសាទដូចជា Endorphins និង Oxytocin ដែលវាទាំងពីរនេះអាចបន្ថយការឈឺចាប់បាន។ 

អាហារដែលត្រូវចៀសវាង

ក្នុងពេលមករដូវ យកល្អគួរតែចៀសវាងអាហារជាច្រើនដែលធ្វើឲ្យហើមពោះ និងចាលជាតិទឹកក្នុងខ្លួន។ អាហារមួយចំនួនដែលជាដើមហេតុធ្វើឲ្យហើមពោះ និងចាលជាតិទឹកក្នុងខ្លួននោះមានដូចជា៖ 

  • អាហារខ្លាញ់
  • គ្រឿងស្រវឹង
  • ភេសជ្ជៈមានជាតិហ្គាស
  • ជាតិកាហ្វេអ៊ីន
  • អាហារប្រៃ

ការកាត់បន្ថយអាហារទាំងនេះអាចជួយបន្ថយការឈឺចាប់បែបរមួលៗ​និងភាពតានតឹងក្នុងពោះបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)យកល្អគួរតែព្យាយាមញ៉ាំតែខ្ញី ឬតែជីអង្កាម (គ្មានជាតិកាហ្វេអ៊ីន) ឬទឹកក្រូចឆ្មាក្តៅឧណ្ហៗវិញ។ បើសិនជាត្រូវការផ្អែម អ្នកគួរតែជ្រើសរើសផ្លែឈើជំនួសវិញដូចជា ស្រ្តបឺរី ឬរ៉ាសបឺរី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង