ការស្ងួតមាត់គឺជាអាការៈញឹកញាប់បំផុតនៃការមានផ្ទៃពោះ។ នេះដោយសារតែអ្នកត្រូវការទឹកកាន់តែច្រើននៅពេលមានផ្ទៃពោះ ហើយវាក៏ជួយឲ្យទារកកាន់តែលូតលាស់ល្អដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែហេតុផលមួយផ្សេងទៀតគឺថា ការប្រែប្រួលអ័រម៉ូនអាចមានឥទ្ធិពលមួយទៅលើសុខភាពមាត់ធ្មេញដែរ។ ក្រៅពីស្ងួតមាត់ អ្នកប្រហែលជាមានបញ្ហារលាកអញ្ចាញធ្មេញ និងបាក់ធ្មេញក្នុងពេលមានផ្ទៃពោះ។ ជំងឺមួយចំនួនក្នុងពេលមានផ្ទៃពោះដូចជា ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ ក៏អាចធ្វើឲ្យស្ងួតមាត់បានដែរ។ 

មានហេតុផលធំៗជាច្រើនដែលនាំឲ្យស្ងួតមាត់ក្នុងពេលមានផ្ទៃពោះដូចជា៖

  • ខ្សោះជាតិទឹកក្នុងខ្លួន
  • ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ
  • មានមេរោគផ្សិតលូតលាស់ក្នុងមាត់
  • មានបញ្ហាក្នុងការគេង ឬគេងមិនលក់

ក្រៅពីមានអារម្មណ៍ស្ងួតមាត់ អាការៈផ្សេងៗទៀតអាចនឹងកើតឡើងជាមួយគ្នាដែរដូចជា៖

  • ឈឺបំពង់ករជាប់
  • ពិបាកលេបអាហារ
  • ស្ងួតក្នុងច្រមុះ
  • មានអារម្មណ៍ក្រហាយៗក្នុងបំពង់ករ ឬមាត់
  • ពិបាកនិយាយ
  • សម្លេងស្អក
  • ការស្រង់រសជាតិរបស់មាត់មានការប្រែប្រួល
  • ពុកធ្មេញ

ករណីភាគច្រើន ការព្យាបាលដោយខ្លួនឯងគឺគ្រប់គ្រាន់នឹងបំបាត់ការស្ងួតមាត់ហើយ។ ការព្យាបាលដែលមានសុវត្ថិភាពសម្រាប់ស្រ្តីមានផ្ទៃពោះមានដូចជា៖

  • ទំពារស្ករកៅស៊ូគ្មានជាតិផ្អែម ដើម្បីបង្កើតចំនួនទឹកមាត់
  • បៀមស្ករគ្រាប់រឹងៗដែលគ្មានជាតិស្ករ ដើម្បីបង្កើនចំនួនទឹកមាត់
  • ញ៉ាំទឹកឲ្យបានច្រើន
  • បើកដំណើរការម៉ាស៊ីនផ្តល់សំណើមដល់បរិយាកាសក្នុងបន្ទប់នៅពេលយប់
  • អនុវត្តអនាម័យមាត់ធ្មេញឲ្យបានល្អ
  • តមការផឹកកាហ្វេ

បើសិនជាការព្យាបាលខាងលើនេះមិនមានប្រសិទ្ធភាព អ្នកគួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យ និងព្យាបាល។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) អ្នកក៏គួរតែទៅជួបពេទ្យដែរបើសិនជាអ្នកមានអាការៈផ្សេងៗទៀតនៃរឿងខាងក្រោមនេះ៖

  • មេរោគផ្សិត៖ មានដំបៅពណ៌សៗក្នុងមាត់ និងឡើងក្រហម ឬដំបៅក្នុងមាត់
  • ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ៖ ស្រេកទឹកខ្លាំង អស់កម្លាំង និងត្រូវការនោមញឹក
  • ពុកធ្មេញ៖ ឈឺធ្មេញមិនព្រមបាត់ ស្រាវធ្មេញ ហើយធ្មេញទៅជាខ្មៅ ឬពណ៌ត្នោត
  • ខ្សោះជាតិទឹកធ្ងន់ធ្ងរ៖ កំពុងតែវង្វេងវង្វាន់ លាមកខ្មៅ ឬឈាម និងមិនអាចញ៉ាំទឹកបាន
  • គេងបាត់ដង្ហើម៖ អស់កម្លាំងនៅពេលថ្ងៃ ស្រមុក និងឧស្សាហ៍ភ្ញាក់នៅពេលយប់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង