ការកង្វះជាតិដែកក្នុងរបបអាហារ និងជីវជាតិផ្សេងៗទៀតគឺជាមូលហេតុញឹកញាប់បំផុតនៃការកង្វះកោសិកាគ្រាប់ឈាមក្រហម។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ការញ៉ាំអាហារសម្បូរជីវជាតិទាំងប្រាំដូចជា វីតាមីន B12, B6, B9, C និងE ប្រហែលជាជួយបង្កើនចំនួនកោសិកាគ្រាប់ឈាមក្រហមបាន។ យ៉ាងណាមិញ របបអាហារដែលជាជំនួយក្នុងការបង្កើនចំនួនកោសិកាគ្រាប់ឈាមក្រហមដែរនោះគួរតែមានដូចខាងក្រោមនេះ៖
ញ៉ាំអាហារសម្បូរជាតិដែក
រឿងនេះនឹងជួយរាងកាយក្នុងការបង្កើតឡើងវិញ និងជំនួសអ្វីដែលបាត់បង់។ ការញ៉ាំអាហារសម្បូរជាតិដែលរាល់ថ្ងៃនឹងជួយបង្កើនកោសិកាគ្រាប់ឈាមក្រហមក្នុងរាងកាយបាន។ អាហារសម្បូរជាតិដែកមានដូចជា៖
- សណ្តែក
- បន្លែពណ៌បៃតងដូចជា ត្រកួន ឬស្ពៃស្ពីណាចជាដើម
- ផ្លែឈើក្រៀម
- សាច់គ្រឿងក្នុង
- ស៊ុតពណ៌លឿង
- សាច់ក្រហម
ញ៉ាំជាតិទងដែងឲ្យបានច្រើន
ជាតិទងដែងគឺជាជាតិរ៉ែដ៏សំខាន់មួយផ្សេងទៀតដែលអាចជួយកោសិកាបង្កើតជាតិដែកសម្រាប់កើតជាកោសិកាគ្រាប់ឈាមក្រហមក្នុងពេលរំលាយជាតិដែកបាន។ ជាតិទងដែងអាចមានក្នុងសាច់បក្សី សាច់សត្វមានសម្បក ថ្លើមសត្វ គ្រាប់ធញ្ញជាតិ សូកូឡាជាដើម។ អ្នកក៏អាចញ៉ាំថ្នាំបំប៉នជាតិទងដែងបានដែរ គឺ ៩០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ។ ស្ថិតក្នុងវ័យបន្តពូជ ស្រ្តីដែលមករដូវត្រូវការជាតិទងដែងច្រើនជាងបុរស។
ចូរប្រាកដថា អ្នកទទួលបានជាតិអាស៊ីហ្វូលីកគ្រប់គ្រាន់ហើយ
អាស៊ីតហ្វូលីកមានឈ្មោះមួយទៀតហៅថាវីតាមីន B9 ដែលអាចជួយដល់ការផលិតកោសិកាគ្រាប់ឈាមក្រហមធម្មតាបាន។ អ្នកអាចទទួលបានវីតាមីនមួយនេះពីអាហារដូចជា នំបុ័ង បន្លែពណ៌បៃតងចាស់ សណ្តែក និងគ្រាប់ធញ្ញជាតិ។ អ្នកក៏អាចប្រើជាថ្នាំបំប៉ន ១០០ ទៅ ២៥០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃបាន។ សម្រាប់ស្រ្តីដែលមករដូវទៀងទាត់គួរតែញ៉ាំវា ៤០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ ខណៈពេលដែលស្រ្តីមានផ្ទៃពោះត្រូវការ ៦០០ម៉ៃក្រូក្រាមក្នុងមួយថ្ងៃ។
វីតាមីន C
ចូរញ៉ាំវីតាមីន C ផងនៅពេលដែលអ្នកលេបថ្នាំបំប៉នជាតិដែកដើម្បីជួយជំរុញដល់ការបឺតស្រូបជាតិដែលចូលទៅក្នុងចរន្តឈាម និងបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមកាន់តែខ្លាំង។ ការលេបថ្នាំវីតាមីន C ៥០០មីលីក្រាមជារៀងរាល់ថ្ងៃជាមួយនឹងថ្នាំជាតិដែកនឹងជួយបង្កើនការបឺតស្រូបជាតិដែលទៅក្នុងរាងកាយកាន់តែមានប្រសិទ្ធភាព។ យ៉ាងណាមិញ ចូរប្រុងប្រយ័ត្នផងពេលដែលលេបថ្នាំជាតិដែកច្រើន ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់រាងកាយបាន។
វីតាមីន A
វីតាមីន A ជួយទ្រទ្រង់ដល់កោសិកាមេដើម្បីបង្កើតជាកោសិកាគ្រាប់ឈាមក្រហមក្នុងខួរឆ្អឹង តាមរយៈជួយឲ្យប្រាកដថា ការផលិតរបស់កោសិកាគ្រាប់ឈាមក្រហមមានការចូលរួមរបស់ជាតិដែកគ្រប់គ្រាន់សម្រាប់បង្កើតជាអេម៉ូគ្លូបីន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ដំឡូងជ្វា ការ៉ុត បន្លែពណ៌បៃតង ម្ទេសប្លោកក្រហម និងផ្លែឈើដូចជា ផ្លែឪឡឹក សុទ្ធតែសម្បូរវីតាមីន A។ សម្រាប់តម្រូវការប្រចាំថ្ងៃវិញ ស្រ្តីគឺ ៧០០ម៉ៃក្រូក្រាម និង បុរស ៩០០ម៉ៃក្រូក្រាម៕