មានរឿងសាមញ្ញៗច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបំបាត់ការឈឺក្បាល ដោយមិនបាច់ទៅជួបពេទ្យ ឬឱសថដ្ឋានដើម្បីផ្សំថ្នាំទៀតទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកអាចសាកល្បងវិធីព្យាបាលដោយខ្លួនឯងខាងក្រោមនេះបាន ហើយអាចទទួលបានប្រសិទ្ធភាពលឿនផង។
តែខ្ញី
មឺមខ្ញីផ្ទុកទោដោយសារធាតុមានប្រយោជន៍ជាច្រើនដូចជា សារធាតុប្រឆាំងការរលាក និងអង់ទីអុកស៊ីដង់ជាដើម។ តាមការសិក្សាទៅលើមនុស្សប្រមាណ ១០០នាក់ដែលឈឺក្បាលបែបប្រកាំងបានឲ្យដឹងថា ការញ៉ាំម្សៅខ្ញី ២៥០មីលីក្រាម មានប្រសិទ្ធភាពបំបាត់ការឈឺក្បាលដូចថ្នាំបំបាត់ការឈឺក្បាលដែរ។ ជាមួយគ្នានេះដែរ ខ្ញីក៏ជួយបន្ថយការក្អួត និងចង្អោ ដែលជាអាការៈញឹកញាប់ជាមួយគ្នានឹងការឈឺក្បាលធ្ងន់ធ្ងរថែមទៀត។
ទឹកធម្មតា
រឿងដំបូងគេបំផុតដែលអ្នកអាចធ្វើបាននៅពេលមានអារម្មណ៍ឈឺក្បាលកំពុងតែមកដល់ គឺការញ៉ាំទឹក។ ការខ្សោះជាតិទឹករ៉ាំរ៉ៃគឺជាមូលហេតុញឹកញាប់បំផុតនៃការឈឺក្បាល។ ការដែលខ្សោះជាតិទឹកអាចធ្វើឲ្យមានអារម្មណ៍ឆេវឆាវ និងអារម្មណ៍មិនហ្នឹងនរ ដែលធ្វើឲ្យការឈឺក្បាលកាន់តែធ្ងន់ធ្ងរ។ ដូច្នេះបើសិនជាអ្នកជាមនុស្សងាយនឹងឈឺក្បាល អ្នកប្រហែលជាងាយបន្ថយការញ៉ាំទឹកស្រាប់ហើយ ដូច្នេះចូរប្រាកដថា អ្នកបានញ៉ាំអាហារសម្បូរជាតិទឹកបន្ថែមផងដូចជា បន្លែ និងផ្លែឈើជាដើម។
កាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីនត្រូវបានគេស្គាល់ថា មានឥទ្ធិពលវិជ្ជមានចំពោះការឈឺក្បាលដែរ ហេតុដូច្នេះហើយ វាក៏អាចប្រើដើម្បីជំនួសថ្នាំពេទ្យលើករណីឈឺក្បាលតិចតួចបាន។ ជាតិកាហ្វេអ៊ីនអាចទៅធ្វើឲ្យសរសៃឈាមរួមតូច ដើម្បីបន្ថយការរលាក ពង្រឹងដល់ភាពប្រុងប្រយ័ត្ន និងបង្កើនអារម្មណ៍កាន់តែល្អ ដែលវាសុទ្ធសឹងតែបន្ថយការឈឺក្បាលបានទាំងអស់។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានជាតិកាហ្វេអ៊ីនពីកាហ្វេ និងតែ គឺល្អជាងការទទួលបានវាពីភេសជ្ជៈប៉ូវកម្លាំង។
ស្អំរបស់ត្រជាក់
ការប្រើប្រាស់វិធីស្អំទឹកកកអាចជួយក្នុងការបន្ថយអាការៈឈឺក្បាលបាន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការស្អំទឹកកកលើក្បាល ឬកញ្ចឹកកអាចជួយបន្ថយការប្រមូលផ្តុំសរសៃប្រសាទ បន្ថយការរលាក និងជួយឲ្យសរសៃឈាមរួមតូច រហូតដល់បន្ថយការឈឺក្បាលបាន៕