តើវានឹងមិនល្អទេអីបើយើងអាចញ៉ាំច្រើនទៅតាមចិត្តចង់ដោយមិនបាច់ខ្វល់អំពីការពិបាកសម្រកទម្ងន់នោះ? មនុស្សយើងភាគច្រើនមានអារម្មណ៍ថាសាំចិតរ្តណាស់ទោះបីជាក្នុងពេលតមអាហារក៏ដោយ ក៏នៅតែពិបាកក្នុងការសម្រកទម្ងន់ដែរ។ មែនហើយ វាត្រូវការរឿងច្រើនជាងការតមអាហារទៅទៀតដើម្បីទទួលបានរាងកាយដែលសមសួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ហេតុដូច្នេះហើយ ខ្ញុំសូមណែនាំអំពីវិធីថ្មីក្នុងការញ៉ាំភេសជ្ជៈមួយចំនួនខាងក្រោមនេះដើម្បីជាជំនួយដល់ការសម្រកទម្ងន់កាន់តែប្រសើជាងមុនទៀត។
ក្រូចឆ្មា
ផ្លែឈើជូរៗមួយនេះត្រូវបានគេស្គាល់ថាសម្បូរវីតាមីន C តែតើអ្នកមានដឹងទេថា វាក៏ជួយសម្រកទម្ងន់បានដែរ។ នេះដោយសារតែ វាជួយបង្កើនចង្វាក់នៃការរំលាយអាហារ។ សម្រាប់ភេសជ្ជៈមួយនេះ អ្នកគ្រាន់តែត្រូវការលាយទឹកក្រូចឆ្មាពីរស្លាបព្រាកាហ្វេ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេចូលទៅក្នុងទឹកក្តៅឧណ្ហៗមួយកែវ ហើយលាយវាឲ្យសប់ល្អ បន្ទាប់មកញ៉ាំវាដំបូងគេពេលពោះទទេព្រឹកឡើង។
តែបៃតង
តែបៃតងច្រើនតែជាប់ទាក់ទងនឹងការជួយឲ្យមានសុខភាពល្អ ហើយវាក៏មិនមានអ្វីភ្ញាក់ផ្អើលដែរ ដែលភេសជ្ជៈមួយនេះផ្តល់ជាអង់ទីអុកស៊ីដង់ច្រើនព្រមទាំងជីវជាតិដែលជួយរំលាយជាតិខ្លាញ់បន្ថែមនោះ។ ក្រៅពីនេះ វាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយទៀតសម្រាប់តម្រូវការសម្រកទម្ងន់ដែឬ ដោយសារតែជាតិកាហ្វេអ៊ីនដែលវាមានតែម្តង។
ទឹកធម្មតា
ភេសជ្ជៈមួយផ្សេងទៀតដែលអាចជួយដល់ការសម្រកទម្ងន់បាននោះគឺទឹកធម្មតា។ អ្នកប្រហែលជាមិនបានគិតដល់រឿងនេះសម្រាប់បញ្ចូលក្នុងវិធីសម្រកទម្ងន់ទេ តែការញ៉ាំទឹកក្នុងពេលវេលាដែលត្រឹមត្រូវពិតជាអាចជួយកាត់បន្ថយការឃ្លានខ្លាំងៗរបស់អ្នកបាន។ ការសិក្សាបានបង្ហាញថា ការញ៉ាំទឹកមុនបាយអាចជួយបន្ថយភាពឃ្លានខ្លាំងរបស់អ្នកបានយ៉ាងគួរឲ្យកត់សម្គាល់។ នៅពេលអ្នកញ៉ាំទឹកត្រជាក់ អ្នកក៏កំពុងតែបង្កើនការចំណាយថាមពលខណៈពេលកំពុងតែសម្រាកដែរ។
ទឹកឃ្មុំ
ទឹកឃ្មុំក៏មានប្រយោជន៍ដែរបើសិនជាអ្នកចង់សម្រកទម្ងន់ ដោយសារតែវាជួយផ្តល់នូវភេសជ្ជៈមានជាតផ្អែមបែបធម្មជាតិ ដែលនឹងបង្កើនកាឡូរីក្នុងខ្លួន។ មួយវិញទៀត ការញ៉ាំទឹកឃ្មុំអាចជួយដល់ការរំលាយអាហារផង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)សម្រាប់គ្រឿងផ្សំធ្វើភេសជ្ជៈ អ្នកគ្រាន់តែលាយទឹកក្រូចឆ្មាមួយស្លាបព្រាបាយ ម្សៅសម្បកឈើអែមមួយស្លាបព្រាបាយ និងទឹកឃ្មុំមួយស្លាបព្រាបាយ ជាមួយទឹកក្តៅមួយពែក ហើយកូវាឲ្យសបល្អ ហើយញ៉ាំវាបន្តិចម្តងៗ៕